ខ្មែរប៉ុស្ដិ៍ Close

អំបុកចំនួន ២២៣តោន ត្រូវបានបរិភោគនៅថ្ងៃទី០៩ ខែវិច្ឆិកា នេះបង្ហាញពីស្មារតីរួបរួមសាមគ្គីគ្នាក្នុងការចូលរួមថែរក្សា ការពានូវសុខសន្តិភាព និងស្ថិរភាពនយោបាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 36
អំបុកចំនួន ២២៣តោន ត្រូវបានបរិភោគនៅថ្ងៃទី០៩ ខែវិច្ឆិកា នេះបង្ហាញពីស្មារតីរួបរួមសាមគ្គីគ្នាក្នុងការចូលរួមថែរក្សា ការពានូវសុខសន្តិភាព និងស្ថិរភាពនយោបាយ អំបុកចំនួន ២២៣តោន ត្រូវបានបរិភោគនៅថ្ងៃទី០៩ ខែវិច្ឆិកា នេះបង្ហាញពីស្មារតីរួបរួមសាមគ្គីគ្នាក្នុងការចូលរួមថែរក្សា ការពានូវសុខសន្តិភាព និងស្ថិរភាពនយោបាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា អំបុកចំនួន២២៣តោន ត្រូវបានបរិភោគនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្មីៗនេះ ក៏ប៉ុន្តែមិនទាន់បានរាប់បញ្ចូលការហូបចុកជុំគ្នានៅតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនៅឡើយនោះទេ។

ការហូបអំបុកដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋខ្មែរ មន្ត្រីនៅតាមក្រសួង ស្ថានប័នរដ្ឋ ឯកជន និងនៅតាមទីវត្តអារាមយ៉ាងច្រើន មិនធ្លាប់មានបែបនេះ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា ចូលរួមហូបអំបុកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។លោក បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបចំនួន១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការអំពាវនាវឱ្យទទួលទានអំបុក ៩វិច្ឆិកា ២០១៩ នោះ ក៏បានធ្វើឱ្យទីផ្សារអំបុកខ្មែរឡើងថ្លៃ ហើយក្រោមបាវចនា «អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ» ដែលបានធ្វើឱ្យអ្នកមានអាជីពជាអ្នកលក់អំបុកទទួលបានប្រាក់ចំណេញក្នុងជីវកម្មរបស់ខ្លួនបានមួយចំណែកផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បន្តថា ព្រឹត្តិការណ៍ហូបអំបុកកន្លងទៅ បានបង្ហាញពីស្មារតីរួមគ្នា និងការសាមគ្គីជាធ្លុងមួយ របស់ប្រជាពលរដ្ឋ ក្នុងការចូលរួមថែរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីធានាដល់ការអភិវឌ្ឍ។ ដូច្នេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវដឹងថា បើគ្មានសន្តិភាព កុំសង្ឃឹមទទួលបានអ្វីផ្សេងក្រៅពីការសម្លាប់ព្រាត់ប្រាស់ប្រពន្ធ កូន ក្រុមគ្រួសារ និងរងរបួសខ្លោចផ្សារដោយសារតែប្រទេសមិនមានសន្តិភាព និងបែកបាក់ផ្ទៃក្នុង។

លោក ក៏បានសង្កត់ធ្ងន់ថា ទោះក្នុងតម្លៃណាក៏ដោយត្រូវតែរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក ហើយមិនអាចឱ្យបុគ្គល ឬក្រុមណាមួយមកបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ និងការរីកចម្រើននៅលើគ្រប់វិស័យដូច្នេះពេលបច្ចុប្បន្ននេះ បានជាដាច់ខាត ហើយក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយមកបំផ្លាញសន្តិភាព បាននោះដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា អតីតកាលឈឺចាប់របស់ប្រទេសកម្ពុជា និងប្រជាជនខ្មែរ គឺជាមេរៀនផ្តល់ឱ្យយើងគ្រប់ៗឈឺចាប់ស្អែកឆ្អន់ហើយ ដូច្នេះ កាលមិនចុះសម្រុងគ្នាខាងនយោបាយណាមួយ វានឹងធ្វើឱ្យប្រទេសជាតិជួបគ្រោះមហន្តរាយណាមួយជាក់ជាមិនខាន។ ដូច្នេះ ការជួបជុំសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ នៅថ្ងៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប នាពេលកន្លងទៅនេះ ពិតជាភាពល្អប្រសើរ ដែលសាកសមជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ៕

អត្ថបទទាក់ទង