ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹកបងប្អូនជនរួមជាតិ កុំភ្លេចថ្ងៃ ៩ វិច្ឆិកា ជាថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃកំណើតកងទ័ពជាតិ ពិសេសជាថ្ងៃជួបជុំគ្នាទទួលទាន «អំបុកខ្មែរថែ ជាតិ សាសនា ព្រះមហាក្សត្រ»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 81

នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃចុងសប្តាហ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញចេញទៅលេងកីឡា វាយកូនគោល។
ក្នុងឱកាសអញ្ជើញវាយកូនគោលនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហោះសារក្នុង Facebook រំលឹកដល់បងប្អូនជនរួមជាតិខ្មែរទាំង កុំភ្លេចនៅថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខនេះ គឺជាថ្ងៃដែលកម្ពុជា ប្រារព្ធបុណ្យឯករាជ្យជាតិ និងថ្ងៃបុណ្យកំណើតកងទ័ពជាតិ ហើយជាពិសេសនោះ គឺជាថ្ងៃដែលជួបជុំគ្នាទទួលអំបុក ក្រោមពាក្យស្លោក «អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ពេញមួយសប្តាហ៍មុនបំពេញការងារនៅក្រៅប្រទេស៣ប្រទេសនៅតំបន់អឺរ៉ុប១ប្រទេសនៅក្នុងអាស៊ានជាមួយគ្នា។ ៥ថ្ងៃនាសប្តាហ៍នេះ ការងារក្នុងប្រទេសជាច្រើន ដែលត្រូវបានសម្រេច។ ថ្ងៃនេះជាថ្ងៃសម្រាក តែជាប់រវល់ការងារនាពេលល្ងាច ដូចនេះឆ្លៀតវាយកូនគោលពេលព្រឹក ដែលត្រូវខិតខំដើរឱ្យបានលើស១ម៉ឺនជំហ៊ាន ចម្ងាយជាង៧គីឡូម៉ែត្រ ដើម្បីឱ្យចេញញើស។ សូមបងប្អូនជនរួមជាតិ កុំភ្លេចថ្ងៃ៩វិច្ឆកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ជាថ្ងៃបុណ្យកំណើតកងទ័ពជាតិ ហើយក៏ថ្ងៃយើងជួបជុំគ្នាទទួលទានអំបុក ក្រោមពាក្យស្លោក អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ»។

សូមជម្រាបថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់បងប្អូនជនរួមជាតិ ចូលរួមធ្វើយុទ្ធនាការទទួលទានអំបុកទាំងអស់គ្នា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីប្រឆាំងនឹងយុទ្ធនាការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល និងរំលាយរបបរាជានិយម ពីសំណាក់ក្រុមឧទ្ទាមក្បត់ជាតិ សម រង្ស៊ី៕

អត្ថបទទាក់ទង