ខ្មែរប៉ុស្ដិ៍ Close

កិច្ចសម្ភាសន៍៖ អតីតចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ត្រូវតុលាការសម្រេចឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយចូលសារភាពកំហុស និងប្រកាសអំពាវនាវអ្នកផ្សេង កុំធ្វើតាមគំនិតរបស់ ទណ្ឌិត សម រង្ស៉ី ដែលនាំឲ្យខ្លួនឯងមានទោស (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 42
កិច្ចសម្ភាសន៍៖ អតីតចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ត្រូវតុលាការសម្រេចឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយចូលសារភាពកំហុស និងប្រកាសអំពាវនាវអ្នកផ្សេង កុំធ្វើតាមគំនិតរបស់ ទណ្ឌិត សម រង្ស៉ី ដែលនាំឲ្យខ្លួនឯងមានទោស (Video inside) កិច្ចសម្ភាសន៍៖ អតីតចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ត្រូវតុលាការសម្រេចឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយចូលសារភាពកំហុស និងប្រកាសអំពាវនាវអ្នកផ្សេង កុំធ្វើតាមគំនិតរបស់ ទណ្ឌិត សម រង្ស៉ី ដែលនាំឲ្យខ្លួនឯងមានទោស (Video inside)

(ភ្នំពេញ)៖ អតីតចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក លោកស្រី សេង សុខុន ដែលចូលសារភាពទោសកំហុសពីបទរួមគំនិតក្បត់ ជាមួយឧក្រិដ្ឋជន សម រង្ស៉ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានតុលាការអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ។

ថ្លែងក្នុងបទសម្ភាន៍ជាមួយបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ លោកស្រី សេង សុខុន បានអះអាងថា បន្ទាប់រូបគាត់បានសារភាព និងទទួលស្គាល់នូវអ្វីដែលខ្លួនបានប្រព្រឹត្តខុសឆ្គងកន្លងមក តុលាការបានអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញធម្មតា ដោយគ្មានធ្វើកិច្ចសន្យាអ្វីទាំងអស់។

បន្ទាប់ពីទទួលស្គាល់នូវអ្វីដែលខ្លួនធ្លាប់ដើរតាមគន្លងក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៉ី, លោកស្រី សេង សុខុន ក៏បានក្រើនរំលឹក និងអំពាវនាវដល់សកម្មជន អតីតគណបក្សសង្គ្រោះជាតិផ្សេងទៀត ត្រូវភ្ញាក់ខ្លួនឡើង កុំដើរតាមអ្វីដែលលោក សម រង្ស៉ី ណែនាំ ព្រោះមិនមានអ្វីចំណេញនោះទេ មានតែធ្វើឲ្យខ្លួនជាប់ទោសប៉ុណ្ណោះ។

អតីតចៅសង្កាត់ផ្សារដេប៉ូទី២ បានលើកឡើងយ៉ាងដូច្នេះថា «អ្វីដែលខ្ញុំបានប្រព្រឹត្តកន្លងមក គឺខុសឆ្លងដូចជាការចូលដៃចូលជើង ជាមួយគណបក្សសង្គ្រោះជាតិ ជួយផ្ដល់ព័ត៌មានអីផ្សេងជាដើម។ ខ្ញុំក៏សូមអំពាវនាវដល់សមាជិកទាំងអស់ដែរថា បើបានជាដើរផ្លូវខុសហើយ សូមងាកបែរក្រោយមករួមដៃ ជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងសន្ដិភាព»។

លោកស្រីបានអះអាងទៀតថា មិនមែនមានតែលោកស្រីម្នាក់នោះទេ ដែលចូលសារភាពកំហុសនៅចំពោះមុខសមត្ថកិច្ច ដើម្បីសុំការលើកលែងទោស ពោលនៅមានសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ជាច្រើនរូបផ្សេងទៀត ដែលបានភ្ញាក់រលឹក ឈប់ជឿនូវអ្វីដែលទណ្ឌិត សម រង្ស៉ី បានញុះញង់។ លោកស្រី បន្ថែមទៀតថា អ្វីដែលលោកស្រីសម្រេចចិត្តនៅថ្ងៃនេះ គឺចេញពីឆន្ទៈយ៉ាងពិតប្រាកដ គ្មានការទិញទឹកចិត្តណាមួយនោះទេ។

លោកកស្រី សេង សុខុន បានគូបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមសម្ដែងនូវការស្មោះត្រង់ ខ្ញុំអត់បារម្ភរឿងអ្នកដែលគេចោទខ្ញុំទេ ទោះបីគេថា ខ្ញុំប្រព្រឹត្តខុសអី បើនិយាយទៅអ្នកចូលសារភាពមិនមែនតែខ្ញុំមួយទេ អ្នកផ្សេងៗទៀតក៏មានគេចូលសារភាពដែរ អញ្ចឹងខ្ញុំខ្លាចអីហ្នឹងធ្វើ ខ្ញុំត្រូវតែធ្វើដើម្បីសេចក្ដីសុខក្រុមគ្រួសារខ្ញុំ»។

សូមជម្រាបថា នៅរសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ លោកស្រី សេង សុខុន អតីតចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ជាជនសង្ស័យម្នាក់ ក្នុងចំណោម៥នាក់ ដែលត្រូវតុលាការចេញដីកាឲ្យចាប់ខ្លួន ពីបទរួមគំនិតក្បត់បានចូលសារភាព នៅចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានបកអាក្រាតអំពើក្បត់ជាតិរបស់ មេក្រុមឧទ្ទាម សម រង្ស៉ី។

បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងសេចក្តីប្រកាសរបស់ អ្នកនាំពាក្យតុលាការនានា គឺអ្នកដែលចូលសារភាពពាក់ព័ន្ធនឹងផែនការក្បត់រដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល របស់ទណ្ឌិត សម រង្ស៉ី នឹងត្រូវរួចផុតពីទោស៕

ប្រភព៖ Fresh News