ខ្មែរប៉ុស្ដិ៍ Close

នាយ​​ឧ​ត្តម​សេនីយ៍​ សៅ​ សុខា ​អនុញ្ញាត​ឱ្យ​ប្រតិភូ​ស្នង​ការ​កម្មាភិបាល​កង​ទ័ព​ប្រជាជន​វៀត​ណាម​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 25
នាយ​​ឧ​ត្តម​សេនីយ៍​ សៅ​ សុខា ​អនុញ្ញាត​ឱ្យ​ប្រតិភូ​ស្នង​ការ​កម្មាភិបាល​កង​ទ័ព​ប្រជាជន​វៀត​ណាម​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ​ នាយ​​ឧ​ត្តម​សេនីយ៍​ សៅ​ សុខា ​អនុញ្ញាត​ឱ្យ​ប្រតិភូ​ស្នង​ការ​កម្មាភិបាល​កង​ទ័ព​ប្រជាជន​វៀត​ណាម​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ​

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់សវនាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្វាគមន៏គណៈប្រតិភូស្នងការកម្មាភិបាល និងស្នងការការពារសន្តិសុខកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឡេ ឌឹកម៉ាញ់ អញ្ជើញមកបំពេញទស្សនៈកិច្ចការងារនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

​លោកឧត្តមសេនីយ៍ត្រី ឡេ ឌឹកម៉ាញ់ បានវាយតម្លៃខ្ពស់ពីការរីកចំរើន​, ការអភិវឌ្ឃន៍លើគ្រប់វិស័យ​របស់ប្រទេស​កម្ពុជា​ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការទំនាក់ទំនងនូវសាមគ្គីភាពយ៉ាងជិតស្និត រវាងប្រជាជនវៀតណាម និងប្រជា​ជន​កម្ពុជា កងទ័ពវៀតណាម និងកងទ័ពកម្ពុជា ក្នុងនោះកងរាជអាវុធហត្ថបានសាមគ្គីយ៉ាងល្អជាពិសេស​កងរាជ​អាវុធហត្ថ ដែលនៅជាប់ព្រំប្រទល់ខេត្តនានា ជាមួយវៀតណាម តែងតែសហការគ្នាជានិច្ច។ លោក​ឧត្តមសេនីយ៍​ត្រី​បានជម្រាបជូន អំពីការជួបពិភាក្សាការងាជាមួយ​ និង​ជំនាញស្នងការដ្ឋាន​កសាងកម្លាំងកងរាជអាវុធ​ហត្ថលើផ្ទៃប្រទេស​ ហើយកិច្ចការពិភាក្សានោះគឺបានលទ្ធផលកិច្ចសហប្រតិបត្តិការល្អ និងទិសដៅដែលត្រូវសហប្រតិបត្តិការបន្ត នៅក្នុងនោះមានការហ្វឹកហ្វឺន, បណ្តោះបណ្តាលធនធានមនុស្ស និងផ្លាស់ប្តូរទស្សនៈកិច្ចទៅវិញទៅមក។

មានមតិឆ្លើយតបវិញ ​ នាយឧត្តមសេនីយ៍​ សៅ សុខា បាន​ថ្លែង​អំណរគុណចំពោះប្រជាជន​, រដ្ឋា​ភិបាល​ និង​កងទ័ពវៀតណាម​ ជាពិសេសប្រតិភូទាំងអស់ ដែលបានមកធ្វើទស្សនៈកិច្ច ​និងសិក្សាស្វែងយល់រវាង​​កងរាជអាវុធហត្ថកម្ពុជានៅពេលនេះ ​ដែលប្រទេសយើងទាំងពីរមានចំណងសាមគ្គីភាពយ៉ាង​ស្អិតរមួត ហើយ​បានជួយគ្នាទៅវិញទៅមក។ នាយឧត្តមសេនីយ៏បានបន្តទៀតថា​ សូមសម្តែងនូវការគោរព​ដឹងគុណ​យ៉ាងជ្រាលជ្រៅ ចំពោះវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ​ដែលហ៊ានលះបង់សាច់ស្រស់​ ឈាមស្រស់មកជួយរំដោះប្រជាជន​កម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍បានលើកឡើងអំពីការយកចិត្តទុកដាក់របស់កងទ័ពវៀតណាម មកលើកងយោធពលខេមរភូមិន្ទ និងកងរាជអាវុធ​ហត្ថ មិនតែប៉ុណ្ណោះភាគីមិត្តបានទទួលនាយទាហាន នាយទាហានរង នៃកងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថកម្ពុជា ទៅសិក្សានៅប្រទេសរបស់ខ្លួន ដើម្បីជួយបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀត ៕

អត្ថបទទាក់ទង