ខ្មែរប៉ុស្ដិ៍ Close

កម្ពជា កំពុងទទួលរងឥទ្ធិពលពីបាតុភូតធម្មជាតិចំនួន ៣ ព្រមៗគ្នា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងធនធានទឹក និងឧតុនិយម បានដោយដឹងថា កម្ពជា បាននិងកំពុងទទួលរងឥទ្ធិពលពីបាតុភូតធម្មជាតិចំនួន៣ ព្រមៗគ្នា ក្នុងនោះមាន៖ ឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលបាន និងកំពុងលាតសន្ធឹងអូសកាត់លើប្រទេសថៃ ឡាវ និងប្រទេសវៀតណាម ឥទ្ធិពលពីព្យុះទី១៤ ឈ្មោះ កាហ្សីគី (KAJIKI) និងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង។

យោងតាមការព្យាករឥទ្ធិពលរបស់បាតុភូតុធម្មជាតិទាំង៣ ខាងលើ នឹងបង្កឱ្យមានធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃ៣ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មានស្ថានភាពដូចខាងក្រោម៖
១- បណ្តាខេត្តនៅតំបនទំនាបកណ្តាលភាគពាយ័ព្យ តំបន់ខ្ពង់រាបភាគខាងជើង តបន់ខ្ពង់រាបភាគឦសាន( ជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាម) និងតំបន់ជួរភ្នំដងរែក នឹងបន្តមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងនោះ មានផ្នែកខ្លះអាចនឹងមានភ្លៀងធ្លាក់យ៉ាងគំហុកខ្លាំង និងអានបង្កាជាទឹកជំនន់ទឹកភ្លៀង។

២-បណ្តាខេត្តនៅតំបនឆ្នេរ ពិសេសខេត្តព្រះសីហនុ និងខេត្តកោះកុង នឹងបន្តមានភ្លៀងធ្លាក់ក្នុងបរិមាណពីបង្កួរ ទៅច្រើន។ នៅលើលំហសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀង និងខ្យល់បកបោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ។
៣-រាជធានី និងបណ្តាខេត្តមួយចំនួនទៀត មានភ្លៀងធ្លាក់ពីតិច ទៅមធ្យម។

សូមជម្រាបផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានលើស្ថានភាពអាកាសធាតុនេះ និងស្ថានភាពទឹកទន្លេជាប់ជាប្រចាំ ហើយនឹងធ្វើការជម្រាបជូនជាព័ត៌មានជាបន្តបន្ទប់ទៀត ក្នុងករណីចាំបាច់។

យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ជាពិសេសប្រជានេសាទសមុទ្រ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអានកើតមានឡើងជាយថាហេតុ។

សេចក្តីជូនដំណឹង ដូចមានខ្លឹមសារលម្អិតខាងក្រោម៖

អត្ថបទទាក់ទង