ខ្មែរប៉ុស្ដិ៍ Close

ពិធីអបអរសាទរមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ខេត្តព្រះវិហារ ដែលទទួលបានជ័យលាភីលេខ៣ ក្នុងការផ្ដល់សេវាសាធារណៈគំរូ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34
ពិធីអបអរសាទរមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ខេត្តព្រះវិហារ ដែលទទួលបានជ័យលាភីលេខ៣ ក្នុងការផ្ដល់សេវាសាធារណៈគំរូ ពិធីអបអរសាទរមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ខេត្តព្រះវិហារ ដែលទទួលបានជ័យលាភីលេខ៣ ក្នុងការផ្ដល់សេវាសាធារណៈគំរូ

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ការទទួល បានជ័យលាភីលេខ៣ របស់អង្គភាពសេវាសំណុំសកម្មភាពបង្គ្រប់កំរិត៣ របស់មន្ទីរពេទ្យ បង្អែកខេត្ត ១៦មករា ក្នុងការប្រឡងប្រជែងអង្គភាព ផ្ដល់សេវាសាធារណៈ គំរូដោយមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូប។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានលើកឡើងថា ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានខិតខំធ្វើកំណែទម្រង់ លើគ្រប់វិស័យ ក្នុងនោះ វិស័យសុខាភិបាល ជាវិស័យដ៏មានសារៈសំខាន់ ព្រោះថាវាជាប្រតិបត្តិករ ផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ សុខុមាលភាពសង្គម ដូច្នេះហើយក្នុងនាមជាប្រតិបត្តិករផ្ទាល់ត្រូវធ្វើយ៉ាងណា ឲ្យការផ្ដល់សេវា បានកាន់តែប្រសើរ និងទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ ។

លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត មាន ប្រសាសន៍កោតសសើរ និងអបអរសាទរចំពោះលទ្ធផលចំណាត់ថ្នាក់លេខ ៣នៃការវាយតម្លៃរបស់មន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហារហើយលោកអភិបាលខេត្តបានផ្តល់នូវការណែនាំដល់មន្រ្តីសុខាភិបាលដែលរួមមាន៖
– បន្តខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនក្នុងការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឥរិយាបថល្អ ទំនាក់ទំនង់ល្អ ជាមួយអ្នកជំងឺធ្វើយ៉ាងណាឲ្យសេវាសាធារណៈមួយនេះទទួលប្រសិទ្ធភាពបន្ថែមទៀតជាពិសេសការទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។

– នាពេលខាងមុខនេះខេត្តនឹងមានហានិភ័យទឹកជំនន់ទឹកភ្លៀងស្នើសុំឲ្យមន្ទីរសុខាភិបាលត្រៀមលក្ខណៈសម្ភារៈបរិក្ខារពេទ្យផ្សេងៗក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាការបង្កើនយកចិត្តទុកដាក់ចំពោះបញ្ហាគ្រុនឈាមជំងឺគ្រុនចាញ់និងបញ្ហាផ្សេងៗជាច្រើនទៀតដែលកើតឡើងដោយគ្រោះធម្មជាតិ។

ជាចុងក្រោយ លោកអភិបាលខេត្ត បាននាំនូវថវិកាចំនួន ៣លានរៀល ផ្ដល់ជូនដល់អ្នកជំងឺដៃសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ១៦មករា ចំនួន ១៥០ក្នុងម្នាក់ម្នាក់ ២ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់មន្ទីរពេទ្យចំនួន ២លានរៀល ជាការលើកទឹកចិត្តដែលខិតខំបំពេញការងាររហូតទទួលបានចំណាត់ថ្នាក់លេខ ៣ទូទាំងប្រទេសនេះ៕

អត្ថបទទាក់ទង