ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃ៩ វិច្ឆកា គឺជាផែនការបំផ្ទុះបដិវត្តន៍ពណ៌ថ្មីមួយទៀត របស់ សម រង្ស៊ី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 42
ថ្ងៃ៩ វិច្ឆកា គឺជាផែនការបំផ្ទុះបដិវត្តន៍ពណ៌ថ្មីមួយទៀត របស់ សម រង្ស៊ី ថ្ងៃ៩ វិច្ឆកា គឺជាផែនការបំផ្ទុះបដិវត្តន៍ពណ៌ថ្មីមួយទៀត របស់ សម រង្ស៊ី

ថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី ក្នុងដំណើទស្សនៈកិច្ចរបស់ខ្លួននៅប្រទេសអូស្រ្តាលី និងប្រទេសញូហ្ស៊ីឡែន បានបញ្ចេញវោហាសាស្រ្តនយោបាយដុតកម្តៅ ដុតកំហឹង ញុះញង់ និងបំផុសឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងទៅរកលោក ហ៊ុន សែនវិញ។ តើថ្ងៃ៩ វិច្ឆកា គឺជាថ្ងៃកំណត់របស់ទណ្ឌិត សម រង្ស៊ី ក្នុងបំផ្ទុះបដិវត្តន៍ពណ៌ថ្មីមួយទៀត ដើម្បីរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន?

ជុំវិញការវិលត្រឡប់ចូលស្រុកវិញរបស់ទណ្ឌិត សម​ រង្ស៊ី ដែលកំណត់យកថ្ងៃ៩ វិច្ឆកា ក្នុងការវិលត្រឡប់ចូលស្រុកវិញ គឺពិតណាស់ ជាអ្វីដែលមហាជនទូទៅ បាននិងកំពុងសំឡឹងមើលឃើញថា ជាបដិវត្តន៍ពណ៌ថ្មីមួយទៀត ឬការបង្កើតជំងឺចាស់ដ៏គ្រោះថ្នាក់ ដែលទណ្ឌិត សម រង្ស៊ី បានប៉ុនប៉ងម្តងហើយម្តងទៀតឱ្យ​ងើបឡើងវិញ ក្នុងគោលដៅជាយុទ្ធសាស្រ្ត ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់មួយ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ សារនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ថ្មីៗចុងក្រោយនេះ គឺពិតជាបានបង្ហាញ​នូវការដុតកម្តៅខាងនយោបាយមួយដ៏ស្រួចស្រាល និងដ៏គ្រោះថ្នាក់បំផុត ដែលទំនងនឹងរុញស្ថានការណ៍នយោ​បាយ​នៅកម្ពុជាឱ្យធ្លាក់ចូលក្នុងភាពអសន្តិសុខ អស្ថិរភាពនយោបាយ ហើយទាញប្រទេសកម្ពុជាឱ្យធ្លាក់ចូលក្នុងភាពវឹកវរ ភាពអាណាធិបតេយ្យដ៏គ្រោះថ្នាក់បំផុត ដែលមហាជនទូទៅមិនអាចទទួលយកបាន ក្នុងខណៈពេលដែលប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព មានការអភិវឌ្ឍ មានវិបុលភាព និងវឌ្ឍនភាព ហើយដែលជីវភាពរបស់ប្រជាជនកម្នាក់ៗកំពុងតែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងមោទកភាពជាតិខ្មែរ ដែលមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ។ ការបំផុសកម្លាំងកម្មករក្រៅប្រទេស២លាននាក់អមដំណើរទណ្ឌិតវិលចូលស្រុកវិញ និងការដុតកម្តៅ បំផុសកំហឹងខាងក្នុងប្រទេសឱ្យ​បះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងគោលដៅបំផ្ទុះបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបដិវត្តន៍ពណ៌នេះធ្លាប់បានកើតឡើងក្នុងឆ្នាំ២០១៣ម្តងរួចហើយ តែភ័ព្វសំណាងល្អរាជរដ្ឋាភិបាលកម្ពុជាបានទទួលជោគជ័យក្នុងការទប់ស្កាត់ ដោយបានអនុវត្តនូវវិធានការច្បាប់យ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាព និងតឹងរឹងបំផុត។

​ពិតណាស់ សម រង្ស៊ី គឺជាទណ្ឌិត ដែលសមត្ថកិច្ចមានដីកាចាប់ខ្លួនរួចជាស្រេចពេលណាបុគ្គលជាទណ្ឌិតរូបនេះ បានមកដល់កម្ពុជានោះ គឺពិតណាស់វិធានការច្បាប់ត្រូវតែបានអនុវត្តយ៉ាងតឹងរឹងបំផុត ដើម្បីរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីការកសាង និងការអភិវឌ្ឍជាតិមាតុភូមិមួយនេះ និងក៏ដើម្បីរក្សាសេចក្តីសុខសាន្តរបស់ប្រជាជនជាចម្បង។
តើបដិវត្តន៍ពណ៌ថ្មីមួយទៀតសម្រាប់ថ្ងៃ៩ វិច្ឆកា ជាចំណុចផ្ទុះអាចកើតឡើងបានឬទេ? ការកំណត់ថ្ងៃ៩ វិច្ឆិកា គឺពិតណាស់ជាបដិវត្តន៍ពណ៌ថ្មីមួយ ដែលទណ្ឌិត សម រង្ស៊ី បាននិងកំពុងដុតកម្តៅ បំផុសបដិវត្តន៍ពណ៌មួយនេះឱ្យផ្ទុះឡើងយ៉ាងប្រាកដ។ ៩វិច្ឆិកា គឺថ្ងៃកំណត់ការផ្ទុះបដិវត្តន៍ពណ៌ជាថ្មីម្តងទៀត ដើម្បីរុញស្ថានការណ៍នយោបាយឱ្យធ្លាក់ចូលក្នុងអស្ថិរភាព និងអសន្តិសុខដើម្បីកេញចំណេញនយោបាយ និងបំរើផលប្រយោជន៍ក្នុងភូមិសាស្រ្តនយោបាយរបស់បរទេសជាមហាអំណាច។

ទោះបីយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីការបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ហើយដែលប្រជាពលរដ្ឋខ្មែរជាង៨៣.០២%ដែលមានសិទ្ធិបោះឆ្នោត បានចេញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេស ដោយរួមសាមគ្គីជ្រោងទង់សន្តិភាព សុខសន្តិភាព ដើម្បីការអភិវឌ្ឍប្រទេស និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាឱ្យ​បានល្អប្រសើរឡើង។

ដូច្នេះ រាជរដ្ឋាភិបាលស្របច្បាប់កម្ពុជាមានកាតព្វកិច្ចត្រូវអនុវត្តច្បាប់ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព និងសណ្តាប់សង្គមតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេស ទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវផែនការទុច្ចរិត ក្នុងការបំផ្ទុះបដិវត្តពណ៌ថ្មីមួយទៀត ក្នុងថ្ងៃ៩វិច្ឆកា ដែលមហាជនទូទៅបានចាត់ទុកថាជាជំងឺចាស់ ដែលទណ្ឌិតសម រង្ស៊ីព្យាយាម ម្តងហើយម្តងទៀតដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ដ៏គ្រោះថ្នាក់មួយនេះ៕

ដោយ ឡុង បូរិតា