ខ្មែរប៉ុស្ដិ៍ Close

គណបក្ស​ខ្មែរតែ​មួយ​របស់​ប្អូនប្រុស​លោក កែម ឡី ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដោយ​ក្រសួង​មហាផ្ទៃ

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨ ឯកសារ 24
គណបក្ស​ខ្មែរតែ​មួយ​របស់​ប្អូនប្រុស​លោក កែម ឡី ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដោយ​ក្រសួង​មហាផ្ទៃ គណបក្ស​ខ្មែរតែ​មួយ​របស់​ប្អូនប្រុស​លោក កែម ឡី ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដោយ​ក្រសួង​មហាផ្ទៃ

នៅ​ព្រលប់​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨នេះ ខ្មែរ​ប៉ុស្តិ៍ បាន​ទទួល​ឯកសារគតិយុត្តមួយ​បញ្ជាក់​ថា គណបក្ស​ខ្មែរតែ​មួយ​ដែល​បង្កើត​ឡើង​ដោយប្អូនប្រុស​បង្កើត​របស់​លោកបណ្ឌិត កែម​ ឡី គឺ​លោក កែ​​ម រិទ្ធិ​សិត ត្រូវ​បាន​ក្រសួង​មហាផ្ទៃសម្រេច​ចុះ​បញ្ជី​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ហើយ​ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨នេះ ដែល​ចុះ​ហត្ថលេខាដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ។

សេចក្តី​សម្រេច​ចុះ​បញ្ជី​គណបក្ស​ខ្មែរតែ​មួយ​ ក៏បាន​តម្រូវ​ឲ្យ​គណបក្ស​នេះ​ ត្រូវ​ធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ លិខិត​បទ​ដ្ឋាន​គតិយុត្តនានាជា​ធរមាន​ និង​លក្ខន្តិ​កៈរបស់​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ​ផង​ដែរ។

 

គណបក្ស​ខ្មែរតែ​មួយ​របស់​ប្អូនប្រុស​លោក កែម ឡី ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដោយ​ក្រសួង​មហាផ្ទៃ
គណបក្ស​ខ្មែរតែ​មួយ​របស់​ប្អូនប្រុស​លោក កែម ឡី ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដោយ​ក្រសួង​មហាផ្ទៃ