ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ និងផ្នែកឯកជន ដាក់វិធានការណ៍ ១១ ចំណុច ទប់ស្កាត់កញ្ចប់ទស្សនកិច្ចដែលមានតម្លៃសូន្យ (Zero Package Tours)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38

ក្រសួងទេសចរណ៍ រួមមានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ និងជនជាតិខ្មែរនិយាយភាសារុស្សី សមាគមមគ្គទ្ទេសក៏ទេសចរណ៍ភាសាចិន សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ភាសាជប៉ុនអង្គរ សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ភាសាអាល្លឺម៉ង់ សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ រាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការ ១១ ចំណុចប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងសកម្មភាពលក់កញ្ចប់ទស្សនកិច្ចកម្សាន្ត “ថ្លៃសូន្យ” (Zero Package Tours)។

ក្រសួងទេសចរណ៍ បានអំពាវនាវអោយប្រតិបត្តិការទេសចរណ៍ទាំងអស់ សូមចូលរួមអនុវត្តវិធានការទាំង១១ចំណុចខាងលើ។ ប្រសិនបើមានព័ត៌មាន ឫក៏មានករណីមិនប្រក្រតីពាក់ព័ន្ធការអនុវត្តបែប zero package Tours ពីភាគីពាក់ព័ន្ធណាមួយ សូមមេត្តាផ្តល់នូវព័ត៌មានមកលេខទូរសព្ទ 092779833 ឬ 092 706 565៕

អត្ថបទទាក់ទង