ខ្មែរប៉ុស្ដិ៍ Close

អភិ​បាលខេត្តសៀមរាប ចុះត្រួតពិនិត្យទីតាំងដែលផ្ទុះហ្គាសនៅភូមិវត្តបូពណ៌ សង្កាត់សាលាកំរើក

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 167
អភិ​បាលខេត្តសៀមរាប ចុះត្រួតពិនិត្យទីតាំងដែលផ្ទុះហ្គាសនៅភូមិវត្តបូពណ៌ សង្កាត់សាលាកំរើក អភិ​បាលខេត្តសៀមរាប ចុះត្រួតពិនិត្យទីតាំងដែលផ្ទុះហ្គាសនៅភូមិវត្តបូពណ៌ សង្កាត់សាលាកំរើក

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីបេីកការដ្ឋាន​ ជួសជុល​ ចាក់កៅស៊ូ​ កំណាត់ផ្លូវខ្នារចាស់​ មានប្រវែង​ ៤៦០០ម​ និង បេីកការដ្ឋាន​ ជួសជុល​ ចាក់កៅស៊ូ​ កំណាត់ផ្លូវ2SR3​ (ផ្លូវក្រវ៉ាត់ក្រុង)​ មានប្រវែង​ ២២៣០ម​ ក្រោមអធិបតីភាព​ លោក ស៊ុន​ ចាន់ថុល​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​រួចមក លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានចុះត្រួតពិនិត្យទីតាំងដែលផ្ទុះហ្គាសកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នៅភូមិវត្តបូពណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប(ផ្លូវលោកតាខៀវ ណឺយ)។

ទន្ទឹមនឹងជួបហេតុការណ៍នេះ លោក អភិបាលខេត្ត ក៏បានចាត់ឱ្យមន្ទីររ៉ែ និង ថាមពល ធ្វើការចុះត្រួតពិនិត្យលក្ខណៈ បច្ចេកទេសតាមបណ្ដាកន្លែងបញ្ចូលហ្គាសនានាក្នុងខេត្តទាំងអស់ ដើម្បីជៀសវាងកើតហេតុការណ៍កើតឡើងបន្តទៀត។

ជាមួយគ្នានេះ លោក ទៀ សីហា ក៏បាន សម្ដែងនូវការសោកស្ដាយចំពោះហេតុការណ៍ដែលមិននឹកស្មាននេះ ហើយក៏ចូលរួមសោកស្តាយចំពោះជនរងគ្រោះផងដែរ៕

អត្ថបទទាក់ទង