ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដើម្បីដោះស្រាយបញ្ហាបានទាមទារការចូលរួមពីប្រទេសពាក់ព័ន្ធទាំងអស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 29
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដើម្បីដោះស្រាយបញ្ហាបានទាមទារការចូលរួមពីប្រទេសពាក់ព័ន្ធទាំងអស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដើម្បីដោះស្រាយបញ្ហាបានទាមទារការចូលរួមពីប្រទេសពាក់ព័ន្ធទាំងអស់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា យើងត្រូវខិតខំប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាទាំងអស់ដែលរួមមាន បញ្ហាគ្រឿងញៀន ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ ការលាងលុយកខ្វក់ ដែលទាក់ទងជាមួយសន្តិសុខ ហើយមិនមែនគ្រាន់តែសម្រាប់កម្ពុជានោះទេ យើងត្រូវសហការជាមួយដៃគូទាំងអស់ដែលមានការពាក់ព័ន្ធជាមួយយើង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រ វិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាក៏ត្រូវតែប្រុងប្រយ័ត្នព្រោះពួក ISIS ក៏បានចូលមកក្នុងតំបន់នេះរួចស្រេចទៅហើយ តាមរយៈកម្លាំងនៅហ្វីលីពីន ដែលបានកាន់កាប់ទីក្រុងមួយអស់រយៈពេលច្រើនខែ ធ្វើយ៉ាងម៉េចកុំឱ្យប្រទេសរបស់យើងក្លាយទៅជាជម្រកនៃការលាក់ខ្លួនរបស់ក្រុមភេរវកម្ម ទោះបីជាយើងមិនមែនជាគោលដៅនៃការវាយប្រហារភេរវកម្ម តែត្រូវធ្វើឱ្យប្រទេសកម្ពុជាយើង កុំឱ្យក្លាយទៅជាប្រទេសនៃជម្រកឬការឆ្លងកាត់របស់ពួកភេរវកម្ម៕

អត្ថបទទាក់ទង