ខ្មែរប៉ុស្ដិ៍ Close

លោក ជិន ម៉ាលីន ថ្លែងថា កម្ពុជារដ្ឋអធិបតេយ្យ គ្មាននរណាអាចមកបង្គាប់បញ្ជាលើស្ថាប័នតុលាការបានឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
លោក ជិន ម៉ាលីន ថ្លែងថា កម្ពុជារដ្ឋអធិបតេយ្យ គ្មាននរណាអាចមកបង្គាប់បញ្ជាលើស្ថាប័នតុលាការបានឡើយ លោក ជិន ម៉ាលីន ថ្លែងថា កម្ពុជារដ្ឋអធិបតេយ្យ គ្មាននរណាអាចមកបង្គាប់បញ្ជាលើស្ថាប័នតុលាការបានឡើយ

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងគូសបញ្ជាក់យ៉ាងច្បាស់ៗជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថា សំណើសុំការទម្លាក់ចោលការចោទប្រកាន់ទៅលើ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ គឺមិនអាចទៅរួចនោះឡើយ ហើយក៏មិនអាចមកបញ្ជាមកលើរាជរដ្ឋាភិបាលក្នុងនាមជារដ្ឋអធិបតេយ្យមួយនោះបានទេ។
លោកបានថ្លែងដូចនេះនៅក្នុងសន្និសីទព័ត៌មានស្តីពីអំពី «សមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោត» ដែលធ្វើឡើងនៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា តុលាការគឺជាស្ថាប័នឯករាជ្យ រួមទាំងអង្គទូតនានា និងរដ្ឋបរទេស គឺមិនអាចមានឥទ្ធិពលអ្វីមកលើតុលាការបានឡើយ។ លោកបានបន្តថា ការបង្ខំឱ្យតុលាការទម្លាក់បទចោទគឺមិនអាចទៅរួចទេ ប៉ុន្តែបើចង់នោះគឺត្រូវតស៊ូមតិស្វែងរកភស្តុតាងដោះបន្ទុកតាមផ្លូវតុលាការ។

ដោយឡែកចំពោះបញ្ហានេះដែរ ត្រូវបានលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា កម្ពុជាគឺជារដ្ឋស៊ីវិល័យ គឺមិនមែនប្រព្រឹត្តអ្វីដូចពួកដែលប្រើកម្លាំងបាយចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត។ កម្ពុជាត្រូវតែរក្សាសន្តិភាព សន្តិសហវិជ្ជមានដោះស្រាយបញ្ហាតាមការទូត មិនមែនធ្វើការងារព្រៃដូចបុគ្គលអគតិមួយចំនួននោះឡើយ៕

អត្ថបទទាក់ទង