ខ្មែរប៉ុស្ដិ៍ Close

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងចេញមុខផ្ទាល់ច្រានចោល និងប្រកាសថ្កោលទោសជនដែលបំភ័ន្តព័ត៌មានពីរូបលោក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងចេញមុខផ្ទាល់ច្រានចោល និងប្រកាសថ្កោលទោសជនដែលបំភ័ន្តព័ត៌មានពីរូបលោក នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងចេញមុខផ្ទាល់ច្រានចោល និងប្រកាសថ្កោលទោសជនដែលបំភ័ន្តព័ត៌មានពីរូបលោក

បន្ថែមពីលើការប្រកាសច្រានចោលនូវព័ត៌មានដែលថា លោក ហ៊ីង ប៊ុនហៀង កំពុងនៅថៃត្រៀមអមដំណើរលោកប្រធានស្ដីទី សម រង្ស៊ី វិលត្រលប់មកកាន់ប្រទេសកម្ពុជានៅក្នុងខែកញ្ញាខាងមុខ ពេលនេះ នាយឧត្តមសេនីយ៍រូបនេះ បានចេញមុខមកច្រានចោលជាថ្មីម្ដងទៀត និងប្រកាសថ្កោលទោសខ្លាំងៗចំពោះក្រុមប្រឆាំងអគតិដែលជារឿយៗតែងតែប្រឌិតព័ត៌មានទាក់ទងនឹងរូបលោក ក្នុងបំណងធ្វើអោយមានការបែកបាក់គ្នានៅក្នុងជួររាជរដ្ឋាភិបាល។

តាមរយៈអង្គភាពសារព័ត៌មាន Fresh News នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនអគតិទាំងនោះ ដែលធ្វើឲ្យមានការភ័ន្ដច្រឡំ និងខូចសណ្ដាប់ធ្នាប់សង្គម ក៏ដូចស្ថេរភាពនយោបាយនៅក្នុងប្រទេសផងដែរ

បន្ថែមពីលើនេះ លោកមានតែប្រកាសបកត្រឡប់ទៅវិញថា កងកម្លាំងអង្គរក្សនៅក្រោមបញ្ជារបស់លោកទាំងអស់ គឺពិតជាត្រៀមអមដំណើរ ប៉ុន្ដែអមដោយខ្នោះយកទៅជាមួយ ដើម្បីចាប់ទណ្ឌិតរូបនេះ និងបរិវារបស់ខ្លួន បើសិនឈានជើងចូលទឹកដីកម្ពុជាពេលណានោះ ពីព្រោះដីកាចាប់ខ្លួនរបស់តុលាការ ពាក់ព័ន្ធទៅនឹងបទល្មើសក្បត់ជាតិជាច្រើន កំពុងតែទទួលរងចាំទណ្ឌិតរត់ចោលស្រុករូបនេះ។

អត្ថបទទាក់ទង