ខ្មែរប៉ុស្ដិ៍ Close

ពិធីប្រកាសផ្ទេរសម្រួលភារកិច្ច និងចូលកាន់តំណែងប្រធានមន្ទីរសាធារណការដឹកជញ្ជូនខេត្តព្រះសីហនុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 47
ពិធីប្រកាសផ្ទេរសម្រួលភារកិច្ច និងចូលកាន់តំណែងប្រធានមន្ទីរសាធារណការដឹកជញ្ជូនខេត្តព្រះសីហនុ ពិធីប្រកាសផ្ទេរសម្រួលភារកិច្ច និងចូលកាន់តំណែងប្រធានមន្ទីរសាធារណការដឹកជញ្ជូនខេត្តព្រះសីហនុ

នៅសាលាខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៩នេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសម្រួលភារកិច្ច និងចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ មានការចូលរួមពីមន្ត្រីនៃមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុយ៉ាងច្រើនកុះករ ។

តាមប្រកាសស្ដីពីការផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូនលេខ ២២៥ សក. បល. ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ សម្រេចផ្ទេរ សម្រួលភារកិច្ចលោក ណុប ហេង ក្របខណ្ឌ ក ១.៥ ពី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះ សីហនុ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួង ដើម្បីទទួលភារកិច្ចថ្មី ។ ផ្ទេរសម្រួលភារកិច្ចលោក បូរី វង្សសានិត ក្រប ខណ្ឌ ក ៣.១ ពីអនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៃអគ្គនាយកដ្ឋានបច្ចេកទេស មកជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះ សីហនុ ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានកោតសរ សើរ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងរបស់លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះ សីហនុ ចាស់ កន្លងមកបានខិតខំអនុវត្តការងារ សម្រេចបាននូវការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនានា មានផ្លូវថ្នល់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវទឹក ការគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ និងទឹកកខ្វក់បានល្អ ។

សូមឱ្យលោកប្រធានមន្ទីរថ្មី ប្រកាន់ភ្ជាប់នូវសាមគ្គីជាធ្លុងមួយសម្រេចបាននូវស្នាដៃធំៗបន្តទៀត និងអនុវត្តនូវអភិក្រមរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរបន្ថែមទៀត គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ។

លោកបានបន្តថា ប៉ុន្មានឆ្នាំចុង ក្រោយខេត្តព្រះសីហនុ ទទួលបានការអភិវឌ្ឍយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំ ណាក់វិនិយោគិនបរទេស ជាពិសេសវិនិ យោគិនចិន ជាហេតុធ្វើឱ្យខេត្តមានការរីក ចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ។ ភាពរីកចម្រើនបានជំរុញឲ្យមានកំណើតប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្ត ក្រុងផ្សេងៗមកធ្វើការ និងប្រកបរបររកស៊ីទៅ តាមជំនាញ និងសមត្ថភាពដែលខ្លួនមាន។

ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩ ក្នុងនោះ៥ កំពុងតែដំណើរការ ដែលមានរោងចក្រ សហគ្រាស តូច ធំ សរុបចំនួន ២១០កន្លែង សិប្បកម្មចំនួន ១.០៣៧កន្លែង និងអាជីវកម្មផ្សេងៗជាច្រើនទៀត បានស្រូបយកកម្លាំងពលកម្មប្រមាណជា ៨១.៤៧៥នាក់ ក្នុងនោះស្រីមានប្រមាណជា ៥០% ។

លោក បានបន្តថា បច្ចុប្បន្នអ្នកវិនិយោគចិន ស្ថិតក្នុងលំដាប់លេខ១ ដែលមកធ្វើការវិនិយោគ រកស៊ីក្នុងវិស័យឧស្សាហកម្មពាណិជ្ជកម្ម ដឹកជញ្ជូនសំណង់ និងទេសចរណ៍ ។ ទន្ទឹមនោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ និងកំពុងដើរតួក្នុងការស្តុក ផ្ទេរ និងដឹកជញ្ជូនទំនិញជាកុងតឺន័រចេញចូលក្នុងប្រទេសប្រមាណជាង ៧៣ភាគរយ ។

ខេត្តព្រះសីហនុ មានព្រះព្រលានយន្តហោះអន្តរជាតិ នាពេលបច្ចុប្បន្នកំពុងប្រតិបត្តិការមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១៤ ក្រុមហ៊ុនក្នុងស្រុក ៥ក្រុមហ៊ុន (មានជើងហោះហើរ ៥ជើងក្នុងមួយថ្ងៃ) នឹងក្រុមហ៊ុនហោះហើរអន្តរជាតិមាន ៩ក្រុម ហ៊ុន (ហោះហើរ ២៥ជើងក្នុងមួយថ្ងៃ) មានការហោះហើរជាអន្តរជាតិទៅកាន់ប្រ ទេសវៀតណាម, ម៉ាឡេស៊ី, ថៃ, ពិសេសប្រទេសចិន មានរហូត ២៥ទីក្រុង ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ណែនាំដល់ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុថ្មី ត្រូវខិតខំបំពេញការងារ សហការសាមគ្គីភាពផ្ទៃក្នុង ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត អនុវត្តនូវយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ និងគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ច្បាប់ និងលិខិតបទដ្ឋាននានា តាមគោលការណ៍ក្រសួង និងតាមគណបញ្ជាការឯកភាពខេត្ត ឱ្យមានប្រសិទ្ធិភាព គណនេយ្យភាព និងតម្លាភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទទាក់ទង