ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបទេស ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំ WTO និងព្រឹត្តិការណ៍ផ្សេងៗ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
ក្រសួងការបទេស ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំ WTO និងព្រឹត្តិការណ៍ផ្សេងៗ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រសួងការបទេស ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំ WTO និងព្រឹត្តិការណ៍ផ្សេងៗ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៩នេះបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលការចូលរួមរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ស្តីពី«ជំនួយសម្រាប់ពាណិជ្ជកម្ម» នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក(WTO) និងព្រឹត្តិការណ៍ផ្សេងៗចាប់ពីថ្ងៃទី០៣០៥ខែកក្កដាឆ្នាំ២០១៩នៅទីក្រុងហ្សឺណែវប្រទេសស្វីស។

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអញ្ជើញចូលរួមប្រកបដោយជោគជ័យនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ស្តីពី«ជំនួយសម្រាប់ពាណិជ្ជកម្ម» នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោកក្រោមមូលបទ

«ការគាំទ្រពិពិធកម្មនិងការលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នតាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» និងការចូលរួមក្នុងព្រឹត្តការណ៍សំខាន់ៗមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងនូវសុន្ទរកថាគន្លឹះដោយសម្តេចបានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការរៀបចំគោលនយោបាយនិងយុទ្ធសាស្ត្រពាណិជ្ជកម្មនិងជោគជ័យនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្រោយពេលដែលកម្ពុជាបានក្លាយជាសមាជិកអង្គការWTO នៅឆ្នាំ២០០៤ព្រមទាំងតួនាទីរបស់កម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគតក្នុងការទ្រទ្រង់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងការបន្តរក្សាមាគ៌ាសេរីភាវូបនីយកម្មជាសកល។

លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អង្គការWTO ដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសមានការអភិវឌ្ឍតិចតួចហើយបានគូសបញ្ជាក់អំពីជំនឿចិត្តរបស់កម្ពុជាទៅលើអត្ថប្រយោជន៍នៃសកលភាវូបនីយកម្មនិងកិច្ចសហប្រតិបត្តិការអន្តរជាតិឈរលើវិធានគតិយុត្តិពហុភាគីនិងកិច្ចខិតខំរបស់កម្ពុជាក្នុងការបំពេញកាតព្វកិច្ចនានារបស់អង្គការWTO រួមមានការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងការខិតខំរក្សាសន្តិភាពសន្តិសុខស្ថិរភាពនយោបាយសណ្តាប់ធ្នាប់សង្គមព្រមទាំងអនុវត្តកម្មវិធីកែទម្រង់សេដ្ឋកិច្ចច្បាប់បទបញ្ញត្តិផ្សេងៗនិងវិធាននានាដើម្បីឱ្យមានអនុលោមភាពនិងសង្គតិភាពទាំងស្រុងជាមួយបទបញ្ញត្តិអន្តរជាតិជាពិសេសស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជាក្រោមក្របខ័ណ្ឌរបស់អង្គការWTO

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖

 

អត្ថបទទាក់ទង