ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តេជ្ញាសារជាថ្មីដើម្បីកសាង និងការពារប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើង និងស្ថិតស្ថេរគង់វង្សជារៀងរហូត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តេជ្ញាសារជាថ្មីដើម្បីកសាង និងការពារប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើង និងស្ថិតស្ថេរគង់វង្សជារៀងរហូត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តេជ្ញាសារជាថ្មីដើម្បីកសាង និងការពារប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើង និងស្ថិតស្ថេរគង់វង្សជារៀងរហូត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា យើងទាំងអស់គ្នាចងចាំជានិច្ចនូវគំរូវីរភាព និងគុណូបការៈដ៏ឧត្តុង្គឧត្តមនេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីដើម្បីកសាង និងការពារប្រទេសជាតិឱ្យកាន់តែរីកចម្រើនឡើងនិងស្ថិតស្ថេរគង់វង្សជារៀងរហូត។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរខួប៦៨ឆ្នាំ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដែលមានការចូលយ៉ាងច្រើនកុះករពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណជាង៣ម៉ឺននាក់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា យើងទាំងអស់គ្នាសូមលំឱនកាយគោរពដល់ដួងវិញ្ញាណក្ខ័ន្ធរបស់បុព្វការីជន វីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិដ៏ច្រើនឥតគណនានៅគ្រប់ជំនាន់ដែលបានធ្វើពលិកម្មយ៉ាងអង់អាចបំផុតដើម្បីឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ បូរណភាពទឹកដី និងសុភមង្គលរបស់មាតុភូមិ និងប្រជាជន៕

អត្ថបទទាក់ទង