ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំការរុករកជនរងគ្រោះនៅក្នុងគំនរអគារបាក់រលំដល់ក្រុងព្រះសីហនុ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 59
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំការរុករកជនរងគ្រោះនៅក្នុងគំនរអគារបាក់រលំដល់ក្រុងព្រះសីហនុ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំការរុករកជនរងគ្រោះនៅក្នុងគំនរអគារបាក់រលំដល់ក្រុងព្រះសីហនុ

នៅវេលាម៉ោង២៣៖៥២នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានអញ្ជើញដល់ក្រុងព្រះសីហនុហើយ ដើម្បីដឹកនាំការរុករកជនរងគ្រោះនៅក្នុងគំនរអគារបាក់រលំ និងសង្គ្រោះជាបន្តជាមួយបងប្អូនដែលកំពុងធ្វើការនៅទីនោះស្រាប់។

ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះ ដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង២៣៖០០នាទីយប់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់២១នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសព២នាក់ទៀត នៅក្នុងគំនរបាក់បែកនៃអគារ។

ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមុនស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕

 

អត្ថបទទាក់ទង