ខ្មែរប៉ុស្ដិ៍ Close

ម៉ោង៥ល្ងាចថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 26
ម៉ោង៥ល្ងាចថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញ ម៉ោង៥ល្ងាចថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញ

នៅព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៩ពីប្រទេសតាជីគីស្ថានទីកន្លែងដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអញ្ជើញចូលរួមសន្និសីទកំពូលលើកទី៥ស្តីពីអន្តរសកម្មភាពនិងការកសាងទំនុកចិត្តអាស៊ី, លោកនាយករដ្ឋមន្ត្រីហ៊ុនសែនតាមរយៈFacebook បានបង្ហោះសារបញ្ជាក់ឲ្យដឹងថានៅម៉ោងប្រហែល៥ល្ងាចថ្ងៃនេះលោកនិងគណៈប្រតិភូជាន់ខ្ពស់នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។

ជាមួយគ្នានេះក្នុងឱកាសថ្ងៃចុងសប្តាហ៍នេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានជូនពរជនរួមជាតិឲ្យជួបប្រទះតែសេចក្តីសុខចំរើនគ្រប់ក្រុមគ្រួសារ។

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសរសេរយ៉ាងដូច្នេះថា«នៅជាង៣ម៉ោងទៀតខ្ញុំនឹងដឹកនាំប្រតិភូធ្វើមាតុភូមិនិវត្តន៍ទៅកាន់កម្ពុជាយើងវិញដែលយន្តហោះគ្រោងចុះចតនៅម៉ោង៥ល្ងាចម៉ោងនៅភ្នំពេញ។ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន»

គួររំលឹកថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៩ដើម្បីបំពេញទស្សនកិច្ចទៅប្រទេសហុងគ្រីរយៈពេល២ថ្ងៃគឺថ្ងៃទី១៣១៤ខែមិថុនាហើយនៅថ្ងៃទី១៤ខែមិថុនាលោកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសហុងគ្រីទៅចូលរួមសន្និសីទកំពូលលើកទី៥ស្តីពីអន្តរសកម្មភាពនិងការកសាងទំនុកចិត្តអាស៊ីនៅប្រទេសតាជីគីស្ថាន។

សមិទ្ធផលជូនជាតិជាច្រើនដូចជាការពង្រឹកទំនាក់ទំនងការទូតសេដ្ឋកិច្ចពាណិជ្ជកម្មទេសចរណ៍អប់រំនិងវិស័យមួយចំនួនទៀតទាំងក្របខណ្ឌទ្វេភាគីនិងពហុភាគីសម្រេចបានក្នុងដំណើរទស្សកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅប្រទេសទាំង២នេះ៕