លិខិតមិត្តអ្នកអាន៖ «សន្ទុះហូបនំបញ្ចុកថ្ងៃនេះ បញ្ជាក់ពីសាមគ្គីភាពនៃមហាគ្រួសារខ្មែរដែលខ្លាំងជាងទឹក បាក់ទំនប់! »
ងៃអាទិត្យទី ៩ មិថុនា នេះ គឺពិតជាថ្ងៃដ៏មហាអស្ចារ្យមួយសម្រាប់ការហូបនំបញ្ចុកទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក។
ខ្ញុំជិះឡានបើកឆ្លងកាត់ខេត្តមួយចំនួនដែលជាប់ទីក្រុងភ្នំពេញគួបផ្សំនឹងមើលការបង្ហោះផ្សាយតាម វេបសាយនិងហ្វេសប៊ុកគឺ ឃើញ នៅគ្រប់ទិសទីនិងពេញផ្ទៃប្រទេស កន្លែងណាក៏មានការជួបជុំហូបនំបញ្ចុកដែរ។ ខ្មែរទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ ទាំងព្រះសង្ឃទាំងគ្រហស្ថនៃព្រះពុទ្ធសាសនារហូតដល់ឥស្លាមសាសនិកនិងអ្នកកាន់សាសនាផ្សេងទៀតសុទ្ធតែបានសប្បាយរីករាយក្នុងការជួបជុំបរិភោគនំបញ្ចុកជាមួយមហាគ្រួសារខ្មែរយ៉ាងសប្បាយ រីករាយ។
ខ្ញុំឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក នំបញ្ចុកបានវាយលុកលុបទាំងស្រុងដែលធ្វើឲ្យលុបបាត់អស់នូវព្រឹត្តិការណ៍ផ្សេង។
មហាទិវាហូបនំបញ្ចុកថ្ងៃនេះពិតជាមានអត្ថន័យយ៉ាងច្រើននិងធំធេងសម្រាប់ប្រទេសខ្មែរយើង៖
អត្ថន័យទី១៖ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកម្លាំងសាមគ្គីនៃមហាគ្រួសារខ្មែរក្រោមម្លប់សុខ
សន្តិភាពដែលប្រទេសកម្ពុជាកំពុងទទួលបានពីការដឹកនាំរដ្ឋាភិបាលដោយគណបក្សប្រជាជនកម្ពុជា។ កម្លាំងសាមគ្គីនៃមហាគ្រួសារខ្មែរបែបនេះគឺជាចលករ ដែលពិតជាអាចជំរុញប្រទេសជាតិឲ្យរីកចម្រើនទៅមុខបានគ្រប់ពេលវេលា។
អត្ថន័យទី២៖ ជាការឆ្លុះបញ្ចាំងពី ឥទ្ធិពលដ៏ធំធេងនិងខ្លាំងក្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយដោយឡែកនិងការគោរពដ៍ហ្មឺងម៉ាត់ដាច់ខាត របស់សមាជីកសមាជីកា
គណបក្សប្រជាជនកម្ពុជាជាពិសេស គឺការជឿជាក់និងទុកចិត្តទាំងស្រុងលើភាពត្រឹមត្រូវនិងឆ្លៀសវៃនៃការដឹកនាំរបស់លោក ហ៊ុន សែន និយាយជារួម។
ហើយបើយើងមើលលើការ
ជាក់ស្តែងវីញគឺក៍អញ្ជឹងមែន។ គ្រាន់តែលោកហ៊ុន សែន
អំពាវនាវមួយប្រាវសោះបានធ្វើឲ្យសកម្មភាពហូបនំបញ្ចុកនៅថ្ងៃ នេះភ្លូកទឹកភ្លូកដីទូទាំងប្រទេស។
ប្រការនេះហើយដែលបានឆ្លុះបញ្ចាំងពីកម្លាំងសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាដែលខ្ញុំកត់សំគាល់និងតែងតែយល់ថា រាល់ការប៉ុនប៉ងណាមួយក្នុងការបំបែកបំបាក់បក្សនេះជាពិសេសការចង់បំបែកបំបាក់រវាងអ្នកដឹកនាំក្នុងបក្សនេះតែងតែជួបការបរាជ័យ។
អត្ថន័យទី៣៖ ស្នៀតមួយក្បាច់ នេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីកម្ចាត់ពិស «នំបញ្ចុកនយោបាយ» ឬ «នំបញ្ចុកបំបែកបំបាក់ជាតិ» របស់លោកសម រង្ស៊ី ពិតជាមាន ប្រសិទ្ធភាពហួសពីការស្មាន។ តែមួយពព្រិចភ្នែកសោះ ពិសដែលបង្កប់ក្នុង«នំបញ្ចុកនយោបាយ»របស់ សម រង្ស៊ី
ត្រូវបានសាបរលាបទាំងស្រុង។ ពេលនេះ នំបញ្ចុកគ្មានពិស នយោបាយបង្កប់ក្នុងនោះទៀត ទេ គឺមានតែនំបញ្ចុកខ្មែរ នំបញ្ចុកឯកភាពជាតិនិងនំបញ្ចុកសប្បាយ រីករាយតែប៉ុណ្ណោះ។
អត្ថន័យទី៤៖ ប្រជាពលរដ្ឋខ្មែរនៅតែឈរយ៉ាងរឹងមាំនៅខាងអំពើ ល្អ ឈរនៅខាងសន្តិភាព និងការអភិវឌ្ឍ គឺមិនឈរខាងអ្នកអុកឡុក រុកគួន ឈ្នានេះនិងបង្ករឿងឡើយ។ ចលនាគាំទ្រអំពើល្អនេះ គឺពិតជាសញ្ញាបញ្ជាក់ថា ពលរដ្ឋខ្មែរបានធ្វើសេចក្តីសម្រេចចិត្តយ៉ាងត្រឹមត្រូវមួយសម្រាប់អនាគតរបស់ខ្លួននិងកូនចៅខ្លួន។
អត្ថន័យទី៥៖ កម្លាំងសាមគ្គីនៃ មហាគ្រួសារខ្មែរក្នុងថ្ងៃហូបនំ បញ្ចុកនេះ គឺជាដំបងដែលសំពង យ៉ាងដំណំទៅលើក្រុមប្រឆាំងជ្រុលនិយមដែលគ្រោងបង្កើតរចនាសម្ព័ន្ធនយោបាយខុស
ច្បាប់នៅកម្ពុជាដោយប្រើប្រាស់រូបភាពជួបជុំហូបនំបញ្ចុក។
ខ្ញុំគិតថាចលនាប្រឆាំងរប៉ះរប៉ោះដែលនៅសេសសល់នេះប្រហែលជាអាចភ្លឺភ្នែកហើយនៅពេលឃើញសន្ទុះនៃសាមគ្គីភាពជាតិខ្មែរក្រោមការដឹកនាំរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
អត្ថន័យទី៦៖ ខ្ញុំយល់ថា ទិវាជួបជុំហូបនំបញ្ចុកថ្ងៃនេះ គួរតែជំរុញ និងពង្រីកអោយក្លាយជាចលនាជាតិមួយដើម្បីបន្តលើកស្ទួយនំបញ្ចុកខ្មែរទាំងនៅក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិ។ យើងគួរនាំគ្នាចាប់ពីពេលនេះតទៅ យកនំបញ្ចុកខ្មែរជាអាហារសម្រាប់កម្មវិធីតូចធំផ្សេងៗដើម្បីទទួលភ្ញៀវ ដូចជា បុណ្យខួបកំណើត មង្គលការ ពិធី
ជប់លៀងផ្សេងៗ ជាពិសេស ការទទួលភ្ញៀវបរទេសគ្រប់ប្រភេទដែលបានឈានជើងជាន់ទឹកដីខ្មែរយើង។
ជាការពិត ក្រោយពេលលោក ហ៊ុន សែន ប្រកាសឲ្យពលរដ្ឋទូទាំងប្រទេសនាំគ្នាហូបនំបញ្ចុកថ្ងៃទី ៩ មិថុនា ខ្ញុំបានតាមដានឃើញក្រុមប្រឆាំងដឹកនាំដោយលោកសម រង្ស៊ី ក៍មានផែនការ ចង់ឲ្យការប្រកាសរបស់លោក ហ៊ុន សែន ទទួលបរាជ័យដែរដោយបញ្ជាឲ្យកូនចៅខ្សឹបខ្សៀវតៗគ្នាកុំឲ្យនាំគ្នាហូបនំបញ្ចុកនៅថ្ងៃ ៩ មិថុនា។
ប៉ុន្តែ ការខ្សឹបខ្សៀវនេះហាក់គ្មានឥទ្ធិពលអ្វីទាំងអស់។ ហើយនៅទី
បំផុត ដោយឃើញសន្ទុះខ្លាំងក្លាពេកដូចទឹកបាក់ទំនប់នៃចលនា ហូបនំបញ្ចុក ខ្ញុំក៍ឃើញពួកគេ បណ្តោយឲ្យកូនចៅរបស់ខ្លួននៅកន្លែងខ្លះនាំគ្នាហូបនំបញ្ចុកយ៉ាង រប៉េះរប៉ោះដែរទៅ។
នេះក៍ជាចំណុចដែលអាចបញ្ជាក់ថា ឥទ្ធិពលរបស់លោកសម រង្ស៊ី និងកម្លាំងគាំទ្រគាត់កាន់តែចុះខ្សោយទៅៗ ព្រោះម្យ៉ាងដោយសារការបែកបាក់ផ្ទៃក្នុងបន្ទាប់ពីមានអំពើបក្សប្រហារ
ដណ្តើមអំណាចពីលោក កឹម សុខា និង ម្យ៉ាងទៀត ក៍ដោយ សារតែភាពតក់ស្លុតនៅចំពោះ មុខសន្ទុះនៃមហាគ្រួសារខ្មែរទូទាំងប្រទេសដែលឈរយ៉ាង រឹងមាំនៅខាងគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន។
ដូច្នេះ ចលនាហូបនំបញ្ចុកថ្ងៃនេះអាចចាត់ទុកជាវិញ្ញាសារ សាកល្បងដ៏សំខាន់មួយទៀត ដើម្បីវាស់ស្ទង់គំនិតជាតិនិយម របស់ពលរដ្ឋខ្មែរក្នុងការការពារអត្តសញ្ញាណជាតិរបស់ខ្លួនមិនឲ្យមានអ្នកណាមកបំផ្លាញបានឡើយ។ ហើយវិញ្ញាសារនេះក៏បានស្តែងចេញជាលទ្ធផល សម្រាប់ក្រុមប្រឆាំងថា ល្មមដល់ពេលដែលពួកគេភ្លឺភ្នែកភ្ញាក់រលឹកហើយពីព្រោះចលនា
ការពារសន្តិភាព ការពារស្ថិរភាព នយោបាយ ការពារអធិប្បតេយ្យនិងការពារផលប្រយោជន៍ជាតិខ្មែរពិតជាមានសន្ទុះខ្លាំងជាងទឹកបាក់ទំនប់ទៅទៀត។
ដោយ អ្នកតាមដាន នយោបាយតុកាហ្វេ