ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ យើងហូបនំបញ្ចុកពង្រឹងសាមគ្គី ភាព និងលើកតម្កើងអត្តសញ្ញាណជាតិ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 48
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ យើងហូបនំបញ្ចុកពង្រឹងសាមគ្គី ភាព និងលើកតម្កើងអត្តសញ្ញាណជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ យើងហូបនំបញ្ចុកពង្រឹងសាមគ្គី ភាព និងលើកតម្កើងអត្តសញ្ញាណជាតិ

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានលើកឡើងថាយើងហូបនំបញ្ចុកថ្ងៃនេះគឺបានលើកតម្កើងពីសញ្ញាណនំបញ្ចុកជាតិរបស់ខ្មែរយើងផងដែរ។ការលើកឡើងបែបនេះធ្វើឡើងតាមរយៈទំព័រFacebook ផ្ទាល់ខ្លួនរបស់លោកនាថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១៩នេះ។

លោកនាយករដ្ឋមន្ត្រីបានបន្តថាតាមពិតនំបញ្ចុកគឺមានគុណភាពនិងគុណប្រយោជន៍ល្អខ្លាំងណាស់សម្រាប់សុខភាពរាប់តាំងពីសម្លរសាច់ត្រីនិងគ្រឿងផ្សំដែលសុទ្ឋសឹងជាសារធាតុជំនួយដល់សុខភាពទាំងអស់។

ក្រៅពីនំបញ្ចុកលោកនាយករដ្ឋមន្ត្រីក៏បានសំណូមពរឳ្យប្រជាពលរដ្ឋខ្មែរចូលរួមលើកតម្កើងម្ហូបអាហារនិងនំចំណីរបស់ខ្មែរយើងថែមទាំងអំពាវនាវឳ្យប្រជាពលរដ្ឋចូលរួមដាំដុះនិងប្រើប្រាស់បន្លែផ្លែឈើគ្មានជាតិគីមីកាត់បន្ថយការនាំចូលផលិតផលដែលមានជីគីមីដើម្បីសុខភាពយើងទាំងអស់គ្នា៕

អត្ថបទទាក់ទង