ខ្មែរប៉ុស្ដិ៍ Close

អនុក្រឹត្យ​ថ្មី ៖ ស្លាកលេខ​​យាន​យន្ត​មាន​ចំនួន ៩ប្រភេទ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 68
អនុក្រឹត្យ​ថ្មី ៖ ស្លាកលេខ​​យាន​យន្ត​មាន​ចំនួន ៩ប្រភេទ អនុក្រឹត្យ​ថ្មី ៖ ស្លាកលេខ​​យាន​យន្ត​មាន​ចំនួន ៩ប្រភេទ

យោងតាម​អនុក្រឹត្យ​ស្តីពី​ការ​ចុះបញ្ជី​ផ្តល់បណ្ណ​សម្គាល់​យាន​ជំនិះ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យានជំនិះ ចុះហត្ថលេខា​ដោយលោក​​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០១៩ ​​បង្ហាញ​ថា ផ្លាកលេខ​សម្គាល់​យានជំនិះ​មាន ៩ប្រភេទ​ដូចខាងក្រោម៖

-ប្រភេទ​ទី១៖ ផ្លាកលេខ សម្រាប់​យាន​ជំនិះ​របស់​ព្រះ​បរមរាជវាំង។

-ប្រភេទ​ទី២៖ ផ្លាក​លេខ​ សម្រាប់​យាន​ជំនិះ​របស់​ស្ថាប័ន​កំពូល។

-ប្រភេទ​ទី៣៖ ផ្លាកលេខ សម្រាប់​យានជំនិះ​ ជាសម្បត្តិ​រដ្ឋ។

-ប្រភេទ​ទី៤៖ ផ្លាកលេខ​ សម្រាប់​យាន​ជំនិះ​របស់​កងយោធពលខេមរភូមិន្ទ។

-ប្រភេទ​ទី៥៖ ផ្លាកលេខ សម្រាប់​យាន​ជំនិះ​របស់​កង​កម្លាំង​នគរបាល​ជាតិ។

-ប្រភេទ​ទី៦៖ ផ្លាក​លេខ​ សម្រាប់​យាន​ជំនិះ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

-ប្រភេទទី៧៖ ផ្លាកលេខ​ សម្រាប់​អង្គការ​សហប្រជាជាតិ អង្គការ​អន្តរជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

-ប្រភេទ​ទី៨៖ ផ្លាកលេខ​ សម្រាប់​យាន​ជំនិះ ជារបស់​ម្ចាស់​កម្មសិទ្ធិយានជំនិះ​ជារូបវន្ត​បុគ្គល នីតិ​បុគ្គល ឬសហកម្មសិទ្ធិ​យានជំនះ។

-ប្រភេទ​ទី៩៖ ផ្លាកលេខ​ សម្រាប់​យានជំនិះ នាំចូល​បណ្តោះអាសន្ន​តាម​របប​ព្យួរពន្ធ ឬក្រោម​របបគយ​នាំចូល​បណ្តោះអាសន្ន៕

អត្ថបទទាក់ទង