ខ្មែរប៉ុស្ដិ៍ Close

មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ចូលមកសារភាពពីទោសកំហុស និងប្រគល់ iPad ជូនទៅម្ចាស់ហាងវិញ!

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ ផ្ទះហ្វេសប៊ុក 53
មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ចូលមកសារភាពពីទោសកំហុស និងប្រគល់ iPad ជូនទៅម្ចាស់ហាងវិញ! មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ចូលមកសារភាពពីទោសកំហុស និងប្រគល់ iPad ជូនទៅម្ចាស់ហាងវិញ!

អធិការនគរបាលខណ្ឌទួលគោក លោក សុខ ហេង បានប្រាប់ឲ្យដឹងមុននេះថា បុរសម្នាក់ដែលពាក់ឯកសណ្ឋានជានគរបាល និងពាក់ស័ក្ដិ៣លើស្មា ចូលទៅលួច iPad មួយគ្រឿង ក្នុងហាងមួយកន្លែងនៅខណ្ឌទួលគោក បានចូលមកសារភាពនៅចំពោះមុខសមត្ថកិច្ចហើយ។

លោកអធិការបានបញ្ជាក់ថា បុរសរូបនេះពិតជាមន្ដ្រីនគរបាល ប៉ុន្ដែលោកមិនទាន់បានបញ្ជាក់ថា បម្រើការងារនៅអង្គភាពណានោះទេ ដោយបច្ចុប្បន្នកំពុងតែសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក។

លោក សុខ ហេង បានបញ្ជាក់ថា ក្រោយមានព័ត៌មាននេះភ្លាម កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលសន្ដិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ បានចុះស្រាវជ្រាវ ហើយមន្ដ្រីនគរបាលរូបនេះ ក៏បានយល់ព្រមចូលមកសារភាពពីទោសកំហុស និងប្រគល់ iPad ជូនទៅម្ចាស់ហាងវិញ៕

https://youtu.be/pQigkD4Q9nI

អត្ថបទទាក់ទង