អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមទាំងកាកបាទក្រហមស្រុករលាប្អៀរ នាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ
នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ ២០១៩លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាអនុប្រធានកិត្តិយសសាខា រួមជាមួយនឹងអនុសាខាកាកាបាទក្រហមស្រុករលាប្អៀរ និងសហការី បានចុះសួរសុខទុក្ខលោក ជួន ផល្លា ដែលត្រូវភ្លើងឆេះផ្ទះអស់ទាំងស្រុង ហើយក្នុងនោះ គោយន្ត ១គ្រឿង ម៉ូតូ ៣គ្រឿង និងសម្ភារៈមួយចំនួនធំក៏ត្រូវបានរងការខូតខាតទាំងស្រុងផងដែរ ដែលករណីនេះ កើតឡើងនៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
អនុសាខាកាកបាទក្រហមបានឧបត្ថម្ភមានអង្ករ ៥០គីឡូក្រាម មុង១ ភួយ១ ក្រម៉ា១ សារុង១ មី១កេស និងត្រីខ ១០កំប៉ុង និងតង់១ និងសម្ភារៈរបស់ព្រះគ្រូសង្ឃមនាបោ ហែម ឡូត ព្រះធម្មធរគណខេត្ត នឹងជាអនុប្រធានកិត្តិយស អនុសាខា បានឧបត្ថម្ភ ឃីតធំ១ ។
ដោយឡែកលោកបណ្ឌិត អ៊ុក រ៉ាប៊ុន លោកស្រី កែ ច័ន្ទមុនី លោក ហួត សារឹម បានចូលរួមជួយព្រមទាំង ក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ ព្រះសង្ឃ សប្បុរសជន ដឹកនាំដោយ លោកស្រី កែ ច័ន្ទមុនី បាននាំយកនូវ គ្រឿងឧបភោគបរិភោគ និងថវិកាបន្ថែម ចំនួន ១,៣០០,០០០៛ ទៅជូនក្រុមគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះនេះផងដែរ ៕