ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខ្ញុំតែងនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ ហើយនឹងរួមគ្នាបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរុងរឿង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខ្ញុំតែងនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ ហើយនឹងរួមគ្នាបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរុងរឿង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខ្ញុំតែងនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ ហើយនឹងរួមគ្នាបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរុងរឿង

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ បានអះអាងថា លោកនឹងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ហើយនឹងបន្ដរួមគ្នាជំរុញការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរុងរឿងទៅមុខបន្ដទៀត។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបង្ហាញពីការអរគុណដល់បងប្អូនជនរួមជាតិដែលបានគាំទ្រលោក ដឹកនាំឲ្យប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍឈានឡើងរហូតដល់សព្វថ្ងៃ។ ក្រៅតែពីការអរគុណដល់ប្រជាពលរដ្ឋហើយ លោកនាយករដ្ឋមន្ត្រីក៏បានផ្ញើសារសួរសុខទុក្ខដល់ប្រជាពលរដ្ឋផងដែរ។

សំណេរដើមរបស់លោកនាយករដ្ឋមន្ត្រីបានសរសេរថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? យើងទាំងអស់គ្នាពិតជារីករាយ និងមានមោទនភាពក្រៃលែង ដែលបានឃើញប្រទេសជាតិកំពុងរីកចម្រើនលឿនទៅមុខក្រោមដំបូលសន្តិភាព។ ការរីកចម្រើនរបស់ប្រទេសជាតិមកដល់ដំណាក់កាលនេះ គឺបានមកពីការរួមចំណែកយ៉ាងសំខាន់របស់បងប្អូនជនរួមជាតិ។ ដូច្នេះយើងបន្តចូលរួមថែរក្សាការពារសន្តិភាពអោយបានគង់វង្ស។ បន្ថែមពីនេះសម្ដេចតេជោ បន្ដថា ខ្ញុំតែងតែនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ ហើយនឹងរួមគ្នាបន្តជំរុញការអភិវឌ្ឍប្រទេសជាតិអោយកាន់តែរុងរឿង។ សូមជូនពរបងប្អូនបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា»

ទន្ទឹមគ្នានេះ នៅខាងក្រោមសំណេររបស់លោកនាយករដ្ឋមន្ត្រី ក៏មានការចូលរួមបញ្ចេញមតិយោបល់ផ្សេងៗពីប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។ អ្នកខ្លះជូនពរដល់លោក និងភរិយា ហើយអ្នកខ្លះទៀត បង្ហាញមោទនភាពដែលមានលោកនាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំប្រទេស។ លើសពីនេះ ពលរដ្ឋបានលើកឡើងថា សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចតេជោ មានសម្តេចពុកតេជោសែន ដឹកនាំប្រទេស បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ គឺរស់នៅយ៉ាងសុខសាន្ត មានជីវភាពធូធារ សម្បូរសប្បាយនៅគ្រប់ទីកន្លែង ក្រោមដំបូលសុខសន្តិភាព។ ខ្ញុំស្រឡាញ់សន្តិភាព នាំគ្នាការពារសន្តិភាព ដោយហេតុសន្តិភាពជាបុព្វបទដើម ឬសគល់នៃការអភិវឌ្ឍ, ទីណា សម្តេចពុក ទីនោះមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ មានសម្តេច ប្រជាជនខ្មែរស្គាល់តែភាពរីករាយសប្បាយក្រោមម្លប់សន្តិភាព ដ៏ត្រជាក់ត្រឈឹងត្រឈៃនៃសម្តេច។

ជាការកត់សម្គាល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងបានបង្ហោះរូបភាព ឬសារផ្សេងៗតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និតជាមួយពលរដ្ឋ ពោលលោកតែងតែពិនិត្យមើលជានិច្ចលើមតិយោបល់ សំណូពរ និងទុក្ខកង្វល់ របស់ពលរដ្ឋ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង