ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រនៃកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 16
ព្រះមហាក្សត្រនៃកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ ព្រះមហាក្សត្រនៃកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃកម្ពុជាបានយាងចាកចេញពីរាជធានីភ្នំពេញហើយនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៩នេះឆ្ពោះទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ដែលរៀបចំដោយប្រទេសចិន។

ព្រះរាជដំណើររបស់ព្រះអង្គតបតាមការយាងរបស់ប្រធានាធិបតីចិនលោកស៊ីជីនពីង។ប្រធានព្រឹទ្ធសភាលោកសាយឈុំ, ប្រធានរដ្ឋសភាលោកហេងសំរិន, លោកនាយករដ្ឋមន្ត្រីហ៊ុនសែន, លោកខេង, លោកទៀបាញ់និងមន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភារដ្ឋសភានិងរាជរដ្ឋាភិបាលព្រមទាំងមន្ត្រីព្រះបរមរាជវាំងព្រះញាតិវង្សយាងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គនៅថ្ងៃព្រឹកច័ន្ទនេះ។

ព្រះអង្គនឹងយាងនិវត្តន៍មកប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃទី១៦ខែឧសភាក្រោយបញ្ចប់វេទិកា។ក្នុងពេលព្រះអវត្តមានរបស់ព្រះមហាក្សត្ររាល់ព្រះរាជកិច្ចរបស់ព្រះអង្គនឹងត្រូវរ៉ាប់រងដោយប្រមុខរដ្ឋស្តីទីលោកសាយឈុំប្រធានព្រឹទ្ធសភា។

សូមបញ្ជាក់ថាកិច្ចសន្ទនាស្តីពីអរិយធម៌អាស៊ីត្រូវបានស្នើឡើងដោយលោកប្រធានាធិបតីស៊ីជីនពីងនៅក្នុងសន្និសីទប្រចាំឆ្នាំប៉ូអាវខេត្តហៃណានប្រទេសចិនកាលពីខែមីនាឆ្នាំ២០១៥។លោកប្រធានាធិបតីបានលើកឡើងថាការបង្កើតឱ្យមានកិច្ចសន្ទនាអរិយធម៌អាស៊ីនេះក្នុងបំណងពង្រឹងការផ្លាស់ប្តូររវាងយុវជនវ័យក្មេងសង្គមស៊ីវិលតំបន់និងប្រព័ន្ធផ្សព្វផ្សាយនានាហើយបង្កើតបណ្តាញនៃការផ្លាស់ប្តូរការគិតនិងកិច្ចសហប្រតិបត្តិការ។ជាពិសេសធ្វើឱ្យប្រជាជនអាស៊ីអាចសប្បាយរីករាយនឹងមានស្មារតីកាន់តែរឹងមាំខ្លាំងក្លាបន្ថែមទៀតព្រមទាំងធ្វើឱ្យកិច្ចសហប្រតិបត្តិការអភិវឌ្ឍក្នុងតំបន់កាន់តែមានថាមពលខ្លាំងឡើង។

កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះនឹងផ្តោតលើប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ីការយល់ដឹងពីគ្នាទៅវិញទៅមកនិងសហគមន៍រួមវាសនា។គោលបំណងសំខាន់គឺឆ្ពោះទៅមុខដើម្បីទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យនៃអរិយធម៌នៅអាស៊ីនិងពិភពលោកបង្កើតជាវេទិកាសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមកនិងការអភិវឌ្ឍទៅវិញទៅមកបង្កើនទំនុកចិត្តលើវប្បធម៌អាស៊ីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីនិងការជឿទុកចិត្តគ្នាទៅវិញទៅមករួមកម្លាំងគ្នាដោយមានការយោគយល់គ្នាក្នុងការអភិវឌ្ឍតំបន់អាស៊ីជំរុញឱ្យមានភាពរឹងមាំនៃការបង្កើតថ្មីនៅអាស៊ីផ្ដល់ការគាំទ្រខាងស្មារតីដល់សហគមន៍រួមវាសនានៅអាស៊ីនិងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះនឹងរៀបចំប្រារព្វបើករួមទាំងមានវេទិកាតូចៗចំនួនប្រាំមួយទៀតស្តីពីប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ីនិងការយល់ដឹងពីគ្នាទៅវិញទៅមកហើយប្រទេសចិនក៏នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងពិព័រណ៍វប្បធម៌អាស៊ីវេទិកាប្រចាំសប្តាហ៍អរិយធម៌អាស៊ីពិធីបុណ្យអាហារអាស៊ីនិងសកម្មភាពដទៃទៀតផងដែរ។

សន្និសីទនេះនឹងអញ្ជើញមេដឹកនាំនយោបាយមកពីអាស៊ីបណ្តាប្រទេសដទៃទៀតប្រធានអង្គការអន្តរជាតិដែលពាក់ព័ន្ធនិងអ្នកតំណាងមកពីគ្រប់ផ្នែកនៃមនុស្សជាតិដើម្បីចូលរួមផងដែរ៕

អត្ថបទទាក់ទង