ខ្មែរប៉ុស្ដិ៍ Close

កម្លាំងនគរបាលខេត្តព្រះសីហនុ និងនាយកដ្ឋានជំនាញ កំពុងបើកប្រតិបត្តិការយ៉ាងក្ដៅគគុក តាមស្វែងរកជនជាតិចិនមួយក្រុម ដែលបង្ហោះវីដេអូគំរាមបង្កអសន្ដិសុខ នៅខេត្តព្រះសីហនុ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34
កម្លាំងនគរបាលខេត្តព្រះសីហនុ និងនាយកដ្ឋានជំនាញ កំពុងបើកប្រតិបត្តិការយ៉ាងក្ដៅគគុក តាមស្វែងរកជនជាតិចិនមួយក្រុម ដែលបង្ហោះវីដេអូគំរាមបង្កអសន្ដិសុខ នៅខេត្តព្រះសីហនុ កម្លាំងនគរបាលខេត្តព្រះសីហនុ និងនាយកដ្ឋានជំនាញ កំពុងបើកប្រតិបត្តិការយ៉ាងក្ដៅគគុក តាមស្វែងរកជនជាតិចិនមួយក្រុម ដែលបង្ហោះវីដេអូគំរាមបង្កអសន្ដិសុខ នៅខេត្តព្រះសីហនុ

កម្លាំងនគរបាលខេត្តព្រះសីហនុសហការជាមួយនាយកដ្ឋានជំនាញដែលពាក់ព័ន្ធកំពុងបើកប្រតិបត្តិការយ៉ាងក្ដៅគគុកដើម្បីតាមស្វែងរកចាប់ខ្លួនជនជាតិចិនមួយក្រុមដែលបានបង្ហោះវីដេអូស្រែកគំរាមថាពួកគេមកពីខេត្តឆុងឆីងចង់បង្កអសន្ដិសុខនៅខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ទោជួនណារិន្ទ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០១៩នេះថាបន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនោះលោកបានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវភ្លាមៗជាបន្ទាន់។

បើតាមលោកឧត្តមសេនីយ៍ស្នងការរហូតមកដល់ពេលនេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពុងសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធបើកប្រតិបត្ដិការយ៉ាងក្ដៅគគុកដើម្បីស្រាវជ្រាវនិងឈានដល់ការចាប់ខ្លូនជនជាតិចិនមួយក្រុមខាងលើដែលបង្ហោះវីដេអូស្រែកគំរាមចង់បង្កអសន្ដិសុខនៅខេត្តព្រះសីហនុ។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ទោជួនណារិន្ទមិនទាន់អាចបញ្ជាក់ច្បាស់ថាជនជាតិចិនដែលបង្ហោះវីដេអូនោះស្នាក់នៅឬក៏ធ្វើការនៅខេត្តព្រះសីហនុនោះទេពោលស្ថិតនៅក្រោមការស្រាវជ្រាវនៅឡើយ។

យោងតាមមន្ដ្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាងថាតាមរយៈវីដេអូឃ្លឹបរបស់ជនជាតិចិនមួយក្រុមនេះដែលបកប្រែជាភាសាខ្មែរថាពួកគេមកពីខេត្តឆុងឆីងហើយនិយាយទៀតថាកំពង់សោម៣ឆ្នាំក្រោយវាចង់ឲ្យវឹកវរគឺវឹកវរចង់ឲ្យសុវត្ថិភាពគឺសុវត្ថិភាពនោះត្រូវបាននាយឧត្តមសេនីយ៍សន្ដិបណ្ដិតនេតសាវឿនអគ្គស្នងការនគរបាលជាតិបានបញ្ជាឲ្យកម្លាំងនាយកដ្ឋានជំនាញសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុស្រាវជ្រាវភ្លាមហើយរកឃើញត្រូវចាត់វិធានការច្បាប់ជាបន្ទាន់ឬត្រូវបណ្ដេញចេញពីកម្ពុជាផងដែរ៕

អត្ថបទទាក់ទង