ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃ បដិសេធការចុះផ្សាយព័ត៌មានមួយរបស់សារព័ត៌មាន នគរធំ និងស្នើឲ្យមានការកែសម្រួលឡើងវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 58
ក្រសួងមហាផ្ទៃ បដិសេធការចុះផ្សាយព័ត៌មានមួយរបស់សារព័ត៌មាន នគរធំ និងស្នើឲ្យមានការកែសម្រួលឡើងវិញ ក្រសួងមហាផ្ទៃ បដិសេធការចុះផ្សាយព័ត៌មានមួយរបស់សារព័ត៌មាន នគរធំ និងស្នើឲ្យមានការកែសម្រួលឡើងវិញ

លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០​ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសបដិសេធន៍ចំពោះការចុះផ្សាយព័ត៌មានរបស់សារព័ត៌មាន នគរធំ ដែលថា “ប្តី​ទីប្រឹក្សា​សម្តេច ស ខេង រត់តាមស្រីថ្មី ប្រពន្ធ​ហៅមក​ដោះស្រាយ​បញ្ចប់ស្នេហ៍”។

នៅក្នុងសេចក្តីប្រកាសនេះដែរ ក្រសួងមហាផ្ទៃបានបញ្ជាក់យ៉ាងច្បាស់ថា លោក ហេង ពិសិដ្ឋ មិនមានឈ្មោះជាទីប្រឹក្សា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះទេ។

លើសពីនេះទៅទៀត ក្រសួងមហាផ្ទៃ ក៏បានស្នើដល់សារព័ត៌មាន នគរធំ ឲ្យធ្វើការកែសម្រួលព័ត៌មាននេះឡើងវិញ និងសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់មុនចេញផ្សាយព័ត៌មាន៕

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសខាងក្រោមនេះ៖

អត្ថបទទាក់ទង