ខ្មែរប៉ុស្ដិ៍ Close

សំណូមពរ ៣ចំណុចសំខាន់ៗ ផ្តល់ជូនកីឡាករ កីឡាការិនីចូលរួមធ្វើរឿងល្អក្នុងសង្គម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 54
សំណូមពរ ៣ចំណុចសំខាន់ៗ ផ្តល់ជូនកីឡាករ កីឡាការិនីចូលរួមធ្វើរឿងល្អក្នុងសង្គម សំណូមពរ ៣ចំណុចសំខាន់ៗ ផ្តល់ជូនកីឡាករ កីឡាការិនីចូលរួមធ្វើរឿងល្អក្នុងសង្គម

នៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនក្រុមកីឡាករ កីឡាការិនីកម្ពុជាចំនួនជាង ៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំណូមពរដល់កីឡាករ កីឡាការិនីចូលរួមធ្វើរឿងដែលល្អក្នុងសង្គមចំនួន៣ គឺ៖

ទី១- សូមអោយកីឡាករកីឡាការិនីសូមចូលរួមអប់រំចរាចរណ៍ផ្លូវគោកទាំងខ្លួនឯងផង និងទៅដល់អ្នកដទៃផងដែរពីព្រោះបញ្ហាចរាចរណ៍គឺជារឿងដ៏សំខាន់ដែលត្រូវតែយកចិត្តទុកដាក់ជាពិសេស គឺត្រូវបំផុសអោយពលរដ្ឋចេះគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងហាមបើកបរពេលស្រវឹងជាដើម។ ជាក់ស្តែង លោក មានការសោកស្តាយជាទីបំផុត ចំពោះសោកនាដកម្មកាលពីប៉ុន្មានថ្ងៃមុននេះ ដែលគ្រោះថ្នាក់ចរាចរណ៍បានធ្វើអោយនិស្សិតស្រីម្នាក់បាត់បង់ជីវិត។ លោក បានបន្តថា នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ហើយនោះ ទាំងអ្នកបង្ករក៏ត្រូវជាប់ទោស បាត់បង់អនាគត ទាំងគ្រួសាររងគ្រោះត្រូវបាត់បង់អាយុជីវិតកូនជាទីស្រឡាញ់ផងដែរ។

ទី២- លោកសំណូមពរអោយកីឡាករ និងកីឡាការិនីទាំងអស់ ចូលរួមជួយទប់ស្កាត់គ្រឿងញៀន ជាពិសេស ចំពោះកីឡាករកីឡាការិនី គឺត្រូវតែជៀសវាងអោយបានជាដាច់ខាត ព្រោះរាល់ការប្រកួត ពេលដែលគេពិនិត្យដឹងថាមានគ្រឿងញៀននោះគឺគេមិនអោយឡើងប្រកួតនោះទេ។

ទី៣- សុំអោយកីឡាករកីឡាការិនី ចូលរួមជួយទប់ស្កាត់ការរីករាលដាលនៃជម្ងឺអេដស៍ (AIDS) និងត្រូវចេះអប់រំគ្នា ពីបញ្ហាចម្លង នៃមេរោគអេដស៍នេះ ជាពិសេសគឺសំរាប់ក្រុមបុរសស្រឡាញ់បុរសភេទដូចគ្នា៕

អត្ថបទទាក់ទង