ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ នឹងរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួនរយៈពេល៣ថ្ងៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩ ឯកសារ 36

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៨-២០១៩ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានឱ្យដឹងថា អង្គសន្និបាតនឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សារាជធានី ខេត្ត គណៈអភិបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍសរុបចំនួន១៥០០នាក់។

សេចក្តីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងថា ពិធីបើកសន្និបាតនឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងពិធីបិទក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕

អត្ថបទទាក់ទង