ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ អតីតកាលកកម្ពុជាស្ថិតក្នុងស្ថានភាព លំបាកណាស់

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 149
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ អតីតកាលកកម្ពុជាស្ថិតក្នុងស្ថានភាព លំបាកណាស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ អតីតកាលកកម្ពុជាស្ថិតក្នុងស្ថានភាព លំបាកណាស់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា កាលពីអតីតកាលស្ថិតនៅក្នុង ស្ថានភាពដ៏លំបាក មានការធ្វើរដ្ឋប្រហារ សង្គ្រាមរាំងជល និងការហ៊ុព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ ទម្រាំមានការអភិវឌ្ឍ រីកចម្រើន គួរជាទីមោទនដូចបច្ចុប្បន្ននេះ។ លោកនាយករដ្ឋមន្ត្រី បានរំលឹកថា គ្មាននរណាមក ធ្វើការសម្រេចចិត្ត ក្រៅតែពីយើងខ្លួនឯងនោះ ជាឧទាហរណ៍ រដ្ឋប្រហារឆ្នាំ ១៩៧០ បើទោះបីមានការជំរុញពីក្រៅ តែបើកត្តាខាងក្នុងជាពិសេស លន់ នល់ សិរីមតៈ មិនសម្រេចចិត្ត ធ្វើរដ្ឋប្រហារទេ គ្មានឡើយការធ្វើរដ្ឋប្រហារ។

លោក បានមានប្រសាសន៍ដូចនេះ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបចំនួន ១,៥៧៨នាក់ ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកបានមានប្រសាសន៍បន្ថែមថា បញ្ហាខាងក្នុងជាកត្តាសត្យានុម័ត ក្នុងការសម្រេចជោគវាសនារបស់ប្រទេសជាតិ នេះជាមោទនភាពចំពោះ សមិទ្ធផលនៃការបិទបញ្ចប់សង្គ្រាម បិទបញ្ចប់ជម្លោះក្នុងជាតិខ្មែរដោយខ្មែរ គ្នាឯង និងបានប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន ដូចពេលបច្ចុប្បន្ន។ នេះជាបទពិសោធន៍ពីអតីតកាលរបស់កម្ពុជា បានបង្ហាញថា សុខទុក្ខ និងការរីករាយ គឺខ្មែរជាអ្នកសម្រេចដោយខ្លួនឯង មិនមែនកត្តាមកពីខាងក្រៅនោះទេ៕

អត្ថបទទាក់ទង