សម្ព័ន្ឋគ្រួពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា នឹងរៀបចំកម្មវិធី « ពិនិត្យ និងព្យាបាលសុខភាពជូនកម្មករនិយោជិត និង ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅថ្ងៃទី ១៨ ខែមីនា
យោងតាមការជូនដំណឹងក្នុងហ្វេសប៊ុករបស់លោក សោម អូន បានឱ្យដឹងថា នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៧ព្រឹក សម្ព័ន្ឋគ្រួពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា នឹងរៀបចំកម្មវិធី « ពិនិត្យ និងព្យាបាលសុខភាពជូនកម្មករនិយោជិត និង ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ » នៅវិទ្យាល័យបឹងព្រៃ ស្ថិតនៅភូមិតាគល់ សង្កាត់ពន្សាំង ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
លោក សោម អូន បានបន្ថែមថា អាស្រ័យហេតុនេះ សូមបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ អញ្ជើញចូលរួម ដើម្បីទទួលបាននូវសេវាព្យាបាល និងពិនិត្យសុខភាព ដោយឥតគិតថ្លៃ ដែលមានប្រភេទជម្ងឺជាច្រើនដូចក្នុងលិខិតជូនដំណឹង បានភ្ជាប់មកជាមួយនេះ ៕