ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់ពីស្លាកលេខយានយន្តរបស់ស្ថាប័នរដ្ឋសម្រាប់នីតិកាលទី ៦

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០១៩ នគរគំនិត 89
មកស្គាល់ពីស្លាកលេខយានយន្តរបស់ស្ថាប័នរដ្ឋសម្រាប់នីតិកាលទី ៦ មកស្គាល់ពីស្លាកលេខយានយន្តរបស់ស្ថាប័នរដ្ឋសម្រាប់នីតិកាលទី ៦

ប្រជាពលរដ្ឋខ្មែស្ទើរតែគ្រប់គ្នាសុទ្ធតែស្គាល់នូវយានយន្តរបស់រដ្ឋ តាមរយៈពណ៌របស់ស្លាកលេខនៃយានយន្តទាំងនោះ គឺពណ៌បៃតង។ ប៉ុន្តែពួកគាត់ភាគច្រើនពុំបានស្គាល់តើស្លាកលេខប្រភេទណា ជាស្លាកលេខរបស់ស្ថាប័នណា គឺមានតិចតួចណាស់។

ថ្ងៃនេះ ខ្មែរប៉ុស្តិ៍ សូមនាំលោកអ្នកមកស្គាល់ពីស្លាកលេខរបស់យានយន្តស្ថាប័នរដ្ឋ ដូចខាងក្រោម៖

  • រដ្ឋ-01 ព្រឹទ្ធសភា
  • រដ្ឋ-02 រដ្ឋសភា
  • រដ្ឋ-03 រាជរដ្ឋាភិបាល
  • រដ្ឋ-04 ក្រុមប្រឹក្សាធម្មនុញ្ញ
  • រដ្ឋ-05 ទីស្តីការគណរដ្ឋមន្រ្តី
  • រដ្ឋ-06 ក្រសួងការពារជាតិ
  • រដ្ឋ-07 ក្រសួងមហាផ្ទៃ
  • រដ្ឋ-08 ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
  • រដ្ឋ-09 ក្រសួងការបរទេស និងសហប្រតិបត្តិការ
  • រដ្ឋ-10 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • រដ្ឋ-11 ក្រសួងពត៌មាន
  • រដ្ឋ-12 ក្រសួងសុខាភិបាល
  • រដ្ឋ-13 ក្រសួងរ៉ែ និងថាមពល
  • រដ្ឋ-14 ក្រសួងផែនការ
  • រដ្ឋ-15 ក្រសួងពាណិជ្ជកម្ម
  • រដ្ឋ-16 ក្រសួងអប់រំ យុវជន និងកីឡា
  • រដ្ឋ-17 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • រដ្ឋ-18 ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
  • រដ្ឋ-19 ក្រសួងបរិស្ថាន
  • រដ្ឋ-20 ក្រសួងអភិវឌ្ឍន៍ជនបទ
  • រដ្ឋ-21 ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  • រដ្ឋ-22 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
  • រដ្ឋ-23 ក្រសួងធម្មការ និងសាសនា
  • រដ្ឋ-24 ក្រសួងកិច្ចការនារី
  • រដ្ឋ-25 ក្រសួងសាធារណការ និងដឹកជញ្ជូន
  • រដ្ឋ-26 ក្រសួងយុត្តិធម៌
  • រដ្ឋ-27 ក្រសួងទេសចរណ៍
  • រដ្ឋ-28 ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  • រដ្ឋ-29 ក្រសួងធនធានទឹក និងឧត្តុនិយម
  • រដ្ឋ-30 ក្រសួងព្រះបរមរាជវាំង
  • រដ្ឋ-31 ក្រសួងមុខងារសាធារណៈ
  • រដ្ឋ-32 រដ្ឋលេធិការដ្ឋានអាការចរស៊ីវិល
  • រដ្ឋ-33 ឧត្តមក្រុមប្រឹក្សាចៅក្រម
  • រដ្ឋ-34 អគ្គលេខាដ្ឋានរដ្ឋសភា-ព្រឹទ្ធសភា
  • រដ្ឋ-35 ធនាគារជាតិនៃកម្ពុជា
  • រដ្ឋ-36 អង្គការជាតិ
  • រដ្ឋ-37 រាជធានីភ្នំពេញ
  • រដ្ឋ-38 ខេត្តកណ្តាល
  • រដ្ឋ-39 ខេត្តកំពង់ធំ
  • រដ្ឋ-40 ខេត្តកំពង់ឆ្នាំង
  • រដ្ឋ-41 ខេត្តកំពង់ស្ពឺ
  • រដ្ឋ-42 ខេត្តកំពង់ចាម
  • រដ្ឋ-43 ខេត្តកំពត
  • រដ្ឋ-44 ខេត្តកោះកុង
  • រដ្ឋ-45 ខេត្តកែប
  • រដ្ឋ-46 ខេត្តក្រចេះ
  • រដ្ឋ-47 ខេត្តតាកែវ
  • រដ្ឋ-48 ខេត្តបន្ទាយមានជ័យ
  • រដ្ឋ-49 ខេត្តបាត់ដំបង
  • រដ្ឋ-50 ខេត្តប៉ៃលិន
  • រដ្ឋ-51 ខេត្តពោធិ៍សាត់
  • រដ្ឋ-52 ខេត្តព្រះសីហនុ
  • រដ្ឋ-53 ខេត្តព្រះវិហារ
  • រដ្ឋ-54 ខេត្តព្រៃវែង
  • រដ្ឋ-55 ខេត្តមណ្ឌលគិរី
  • រដ្ឋ-56 ខេត្តរតនគិរី
  • រដ្ឋ-57 ខេត្តសៀមរាប
  • រដ្ឋ-58 ខេត្តស្វាយរៀង
  • រដ្ឋ-59 ខេត្តស្ទឹងត្រែង
  • រដ្ឋ-60 ខេត្តឧត្តរមានជ័យ
  • រដ្ឋ-61 ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  • នគរបាល អគ្គស្នងការនគរបាលជាតិ-មហាផ្ទៃ
  • ខេមរភូមិន្ទ 01 បញ្ជាការដ្ឋាននៃក្រសួងការពារជាតិ
  • ខេមរភូមិន្ទ 09 កងរាជអាវុធហត្ថ (PM)

អត្ថបទទាក់ទង