ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា យើងមិនទាន់ស្កប់ស្កល់ចំពោះការអភិវឌ្ឍរីកចម្រើនសព្វថ្ងៃនេះទេ ត្រូវប្រឹងប្រែងធ្វើដំណើររួមគ្នាបន្តអភិវឌ្ឍទៅមុខទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 50
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា យើងមិនទាន់ស្កប់ស្កល់ចំពោះការអភិវឌ្ឍរីកចម្រើនសព្វថ្ងៃនេះទេ ត្រូវប្រឹងប្រែងធ្វើដំណើររួមគ្នាបន្តអភិវឌ្ឍទៅមុខទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា យើងមិនទាន់ស្កប់ស្កល់ចំពោះការអភិវឌ្ឍរីកចម្រើនសព្វថ្ងៃនេះទេ ត្រូវប្រឹងប្រែងធ្វើដំណើររួមគ្នាបន្តអភិវឌ្ឍទៅមុខទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ ប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើនទៅមុខ ហេដ្ឋារចនាសម្ព័ន្ធកើនឡើងជាលំដាប់ មានស្ពាន ផ្លូវ សាលារៀន សាកលវិទ្យាល័យ មន្ទីរពេទ្យ ក៏កាន់តែច្រើនឡើង ប៉ុន្តែយើងមិនទាន់ស្កប់ស្កល់ត្រឹមប៉ុណ្ណេះទេ ដែលទាមទារឱ្យយើងត្រូវប្រឹងបន្តទៀតដោយមិនឈប់ ហើយយើងត្រូវធ្វើដំណើរដោយស្វាហាប់ដើម្បីបម្រើជាតិនិងប្រជាជន។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលមានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការបង្កើតឡើងនូវមន្ទីរពេទ្យខេត្តត្បូងឃ្មុំនេះគឺជាការបម្រើដល់គោលនយោបាយគាំពារសង្គម ក៏ដូចជាគោលដៅមួយចំនួននៅក្នុងវិស័យសុខាភិបាល និងសម្រេចបានដូចការគ្រោងទុកដូចជាបំបាត់ជំងឺគ្រុនចាញ់ ឱ្យបាននៅឆ្នាំ២០២៥ និងជំងឺដទៃទៀត ព្រមទាំងចូលរួមអនុវត្តនៅក្នុងដំណើរការគោលនយោបាយសុខាភិបាល ឬគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលដើម្បីការរីកលូតលាស់សម្រាប់ប្រជាជនកម្ពុជារបស់ខ្លួន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា យើងត្រូវបន្តការខិតខំរួមគ្នា ដើម្បីធ្វើកិច្ចការងារនេះ ទាំងអស់គ្នាតទៅទៀត ជាមួយនឹងកំណើនសេដ្ឋកិច្ចដែលមានកំណើនឡើងជាបន្តបន្ទាប់ឥតឈប់ឈរ៕

អត្ថបទទាក់ទង