ខ្មែរប៉ុស្ដិ៍ Close

ភាគីវៀតណាមតែងតែដឹងនូវគុណូបការៈយ៉ាងធំធេងរបស់ព្រះបរមរតនកោដ្ឋព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ ព្រមទាំងប្រជាជនកម្ពុជាក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ កាលពីអតីតកាល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 28
ភាគីវៀតណាមតែងតែដឹងនូវគុណូបការៈយ៉ាងធំធេងរបស់ព្រះបរមរតនកោដ្ឋព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ ព្រមទាំងប្រជាជនកម្ពុជាក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ កាលពីអតីតកាល ភាគីវៀតណាមតែងតែដឹងនូវគុណូបការៈយ៉ាងធំធេងរបស់ព្រះបរមរតនកោដ្ឋព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ ព្រមទាំងប្រជាជនកម្ពុជាក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ កាលពីអតីតកាល

នៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃការបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានឱ្យដឹងថា ភាគីវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមតែងតែដឹងនូវគុណូបការៈយ៉ាងធំធេងចំពោះព្រះរាជឧបត្ថម្ភ និងការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ចំពោះប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិកាលពីអតីតកាល ក៏ដូចជាក្នុងការស្ថាបនានិងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះដែរ បានឱ្យដឹងថា ភាគីកម្ពុជាក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះការគាំទ្រដ៏ខ្លាំងក្លា និងជំនួយឧបត្ថម្ភដែលថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម បានផ្តល់ជូនប្រជាជនកម្ពុជានៅក្នុងពេលអតីតកាល ក៏ដូចជាក្នុងពេលបច្ចុប្បន្ន និងបានអះអាងថា ប្រជាជនកម្ពុជានឹងចងចាំជានិច្ចចំពោះជំនួយឧបត្ថម្ភដែលមិនអាចកាត់ថ្លៃបាន និងការគាំទ្ររបស់ភាគី វៀតណាមសម្រាប់ការតស៊ូរបស់ប្រជាជនកម្ពុជាក្នុងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅឆ្នាំ១៩៧៩ និងការចូលរួមចំណែកដល់ការស្តារននឹងកសាងកម្ពុជាឡើងវិញ។

សូមអានសេចក្តីថ្លែងការណ៍រួមខាងក្រោម៖

Ministry_of_Foreign_Affairs_and

អត្ថបទទាក់ទង