លោក គង់ គាំ៖ ការសម្រេចព្យួរឬដក EBA ពីកម្ពុជាគឺជាការបម្រើមហិច្ឆិតាទណ្ឌិត សម រង្ស៊ី និងក្រុមក្រៅច្បាប់
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៊ី ជាទីប្រឹក្សាជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ និងជាអ្នកជាប់បំរាមធ្វើនយោបាយក្នុងចំណោម១១៨រូបដោយសាលដីកាតុលាការកំពូលកាលពីឆ្នាំ២០១៧ ហើយដែលទើបតែបានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាដោយបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា លោកឯកអគ្គរដ្ឋទូត នឹងបញ្ជាក់ជូនសហភាពអឺរ៉ុបថា ការសម្រេចការអនុវត្តព្យួរ ឬដក EBA ពីកម្ពុជាពេលនេះគឺជាការបម្រើមហិច្ឆិតាទណ្ឌិត សម រង្ស៊ី និងក្រុមក្រៅច្បាប់ ហើយទម្លាក់ទុក្ខលំបាកដល់អ្នកដែលគ្មានកំហុស។
នៅក្នុងលិខិតដដែលនេះដែរ លោក គង់ គាំ បានបង្ហាញការសោកស្តាយចំពោះទង្វើរបស់លោក សម រង្ស៊ី និងបក្ខពួកដែលបានប្រើសេចក្តីសម្រេចរបស់ EU ថាកើតឡើងដោយសារ សម រង្ស៊ី ហើយថែមទាំងអំពាវនាវឱ្យខ្មែរក្រៅប្រទេស ខ្មែរក្នុងប្រទេស និងពលទាហានផង រួបរួមគ្នាជាមួយ (EU-USA) ងើបបះបោរចាប់លោក ហ៊ុន សែន (ដក ហ៊ុន សែន ចេញ ដើម្បីទណ្ឌិត សម រង្ស៊ី និងអតីត CNRP) ចូលគ្រប់គ្រងអំណាចរបស់កម្ពុជានៅក្នុងឆ្នាំ២០១៩ នេះឱ្យខាងតែបាន៕
ខាងក្រោមនេះគឺជាលិខិតរបស់លោក គង់ គាំ៖