អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទាត់ចោលសេចក្តីថ្លែងការណ៍ក្លែងក្លាយមួយ ដែលចែកចាយដោយ ទណ្ឌិត សម រង្ស៉ី នៅលើ Facebook
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញមកទាត់ចោលនូវសេចក្តីថ្លែងការណ៍ក្លែងក្លាយមួយ ដែលចែកចាយដោយ លោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិ។
លោក សួស យ៉ារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមប្រកាសបន្ទាន់កាលពី ២៨នាទីមុននេះ Page សម រង្ស៊ី បានប្រើអត្ថបទក្លែងក្លាយ ជាសេចក្តីថ្ងែងការណ៍របស់គណបក្សប្រជាជន។ សូមបដិសេធ និងទាត់ចោលទាំងស្រុង»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក សម រង្ស៉ី បានចែកចាយបន្តនូវសេចក្តីថ្លែងការណ៍ក្លែងក្លាយមួយមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដើម្បីញុះញង់ និងបំបែកបំបាក់គណបក្សប្រជាជនកម្ពុជា។
សេចក្តីថ្លែងការណ៍ក្លែងក្លាយនេះ បានវាយប្រហារទៅលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមទាំងបានបំភ្លៃថា សមាជិកគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ស្វាគមន៍ទណ្ឌិត សម រង្ស៉ី ដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួនទៅវិញ៕
ប្រភព៖ Fresh News