ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានឹងបង្កើតផលិតផលទេសចរណ៍ថ្មីៗដើម្បីជាគោលដៅទេសចរប្រកបដោយភាពទាក់ទាញជូនភ្ញៀវជាតិ និងអន្តរជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 77
កម្ពុជានឹងបង្កើតផលិតផលទេសចរណ៍ថ្មីៗដើម្បីជាគោលដៅទេសចរប្រកបដោយភាពទាក់ទាញជូនភ្ញៀវជាតិ និងអន្តរជាតិ កម្ពុជានឹងបង្កើតផលិតផលទេសចរណ៍ថ្មីៗដើម្បីជាគោលដៅទេសចរប្រកបដោយភាពទាក់ទាញជូនភ្ញៀវជាតិ និងអន្តរជាតិ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ពេញមួយឆ្នាំ ២០១៨កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ កើនឡើងជិត១១% និងបាននាំប្រាក់ចំណូលប្រមាណ ៤,៣៥៦ លានដុល្លារអាមេរិក រាប់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ លោករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាព កក់ក្តៅ» អមជាមួយពិធីប្រគល់ជ័យលាភីរង្វាន់ «លោកនាយករដ្ឋមន្ត្រី សម្រាប់ធុរៈ កិច្ចបៃតងក្នុងវិស័យទេសចរណ៍» លើកទី៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ថោង ខុន បានបន្តថា នៅឆ្នាំ២០១៩ កម្ពុជារំពឹងថានឹងទទួលភ្ញៀវ ទេសចរអន្តរជាតិប្រមាណ៦.៧លាននាក់ នៅឆ្នាំ២០២០ នឹងទទួលបាន ប្រមាណជាង៧លាននាក់ និងនាំមកនូវចំណូលប្រមាណ ៥ពាន់លានដុល្លារ អាមេរិក បង្កើតនូវឱកាសការងារបានប្រមាណជិត១លាននាក់ និងនៅឆ្នាំ២០៣០ អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នាំមកនូវចំណូលប្រមាណ១០ពាន់លានដុល្លាអាមេរិក បង្កើតឱកាសការងារប្រមាណជិត២លាននាក់។

លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្តថា ជាយុទ្ធសាស្ត្រដើម្បីត្រៀម ទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ គឺត្រូវធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ ទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវ ទេសចរ តាមរយៈការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗ និងប្រកប ដោយភាពវ័យឆ្លាត ស្អាត និងបៃតង (Smart, Clean & Green)៕

អត្ថបទទាក់ទង