ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ប្រគល់​សិទ្ធិ​ជូន​​ឯកឧត្តម​ ប៊ុន ហុន ចុះ​ហត្ថលេខាជួសរដ្ឋ​មន្ត្រី​រាល់​ឯកសារទាក់ទង​នឹង​ការងារ​សមាគម និង​អង្គការមិន​មែន​រដ្ឋាភិបាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 77
រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ប្រគល់​សិទ្ធិ​ជូន​​ឯកឧត្តម​ ប៊ុន ហុន ចុះ​ហត្ថលេខាជួសរដ្ឋ​មន្ត្រី​រាល់​ឯកសារទាក់ទង​នឹង​ការងារ​សមាគម និង​អង្គការមិន​មែន​រដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ប្រគល់​សិទ្ធិ​ជូន​​ឯកឧត្តម​ ប៊ុន ហុន ចុះ​ហត្ថលេខាជួសរដ្ឋ​មន្ត្រី​រាល់​ឯកសារទាក់ទង​នឹង​ការងារ​សមាគម និង​អង្គការមិន​មែន​រដ្ឋាភិបាល

ឯកឧត្តម​ ប៊ុន ហុន អនុរដ្ឋលេខាធិការក្រសួង​មហាផ្ទៃ អតីតប្រធាន​គណៈមេធាវី​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា​ ដែល​ទើប​នឹង​តែង​តាំង​កាល​ពី​ពេល​ថ្មី​ៗនេះ ត្រូវ​បាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រគល់​ភារកិច្ច​ទទួល​ជួយ​រដ្ឋមន្ត្រី​លើការងារនីតិកម្ម​​ ការងារសិទ្ធិមនុស្ស ការងារ​សមាគម និង​អង្គការមិន​មែន​រដ្ឋាភិបាល​ ការងារ​គណបក្ស​នយោបាយ​ និង​ប្រគល់​សិទ្ធិ​ពិនិត្យ​ សម្រេច​ចុះ​ហត្ថលេខាជួសរដ្ឋមន្ត្រីរាល់​ឯកសារទាក់ទង​នឹង​ការងារ​សមាគម និង​អង្គការមិន​មែន​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម សេចក្តី​សម្រេច​ចុះ​ហត្ថលេខាដោយសម្តេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨កន្លង​ទៅ​នេះ​។

សេចក្តី​សម្រេច​ក៏បាន​បញ្ជាក់​ផង​ដែរថា ក្រៅ​អំពី​ភារកិច្ច​ដែល​បាន​ប្រគល់​ជូន​ខាងលើ​នេះ ឯកឧត្តម​ ប៊ុន ហុន ក៏ត្រូវ​បំ​ពេញ​ភារកិច្ច​ផ្សេង​ៗទៀតតាម​ការ​ប្រគល់​ភារកិច្ច​របស់​រដ្ឋមន្ត្រី​តាម​ការចាំ​បាច់ផង​ដែរ។

 

 

 

អត្ថបទទាក់ទង