ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង៖ ត្រូវបន្តចាប់ខ្លួនសមាជិកឧទ្ទាម ដែលគាំទ្រការវិលចូលស្រុករបស់សម រង្ស៊ី ព្រោះការវិលត្រឡប់របស់ជននេះ មិនមែននាំសន្ដិភាពមកទេ គឺចង់មកបំផ្លាញសន្ដិភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 19
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង៖ ត្រូវបន្តចាប់ខ្លួនសមាជិកឧទ្ទាម ដែលគាំទ្រការវិលចូលស្រុករបស់សម រង្ស៊ី ព្រោះការវិលត្រឡប់របស់ជននេះ មិនមែននាំសន្ដិភាពមកទេ គឺចង់មកបំផ្លាញសន្ដិភាព លោកឧបនាយករដ្ឋមន្ដ្រី ស ខេង៖ ត្រូវបន្តចាប់ខ្លួនសមាជិកឧទ្ទាម ដែលគាំទ្រការវិលចូលស្រុករបស់សម រង្ស៊ី ព្រោះការវិលត្រឡប់របស់ជននេះ មិនមែននាំសន្ដិភាពមកទេ គឺចង់មកបំផ្លាញសន្ដិភាព

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បានបន្ដប្រកាសពីការចាប់ខ្លួន បណ្ដាញក្រុមឧទ្ទាមក្រៅច្បាប់ទាំងឡាយណា ដែលកំពុងនៅក្នុងប្រទេសកម្ពុជា ហើយមានគម្រោងទៅគាំទ្រការវិលត្រឡប់ចូលស្រុក ពីសំណាក់ឧក្រិដ្ឋជន សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានចាត់ទុកថា សកម្មភាពគាំទ្រទាំងអស់នេះ គឺផ្ទុយនឹងច្បាប់ទាំងស្រុង ព្រោះនេះជាការបង្កចលាចល និងគំរាមកំហែង ដល់សន្ដិសុខជាតិ ដែលមិនអាចលើកលែងឲ្យបាននោះទេ។ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានអះអាងថា គម្រោងវិលចូលស្រុករបស់លោក សម រង្ស៉ី ខុសកាលពីឆ្នាំ២០១៣ ដែលលោកត្រូវបានព្រះមហាក្សត្រលើកលែងទោស ខណៈលើកនេះលោកកំពុងមានទោសជាប់ខ្លួន។

ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ដ្រជាតិ (២០១៩-២០២៣) ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានថ្លែងយ៉ាងដូច្នេះថា «យើងមិនចេះតែធ្វើប៉ាតណាប៉ាតណីដែរ យើងធ្វើ (ចាប់ខ្លួន) តែមុខសញ្ញាណាដែលគ្រោះថ្នាក់ធំ។ ឧទាហរណ៍ថា តាំងចិត្តដើម្បីនឹងគាំទ្រចូលរួមនៃការវិលត្រឡប់របស់លោក សម រង្ស៉ី មកវិញ ថាប្រមូលកម្លាំងដើម្បីធ្វើឲ្យចលាចល គំរាមកំហែង»។

លោកបានថ្លែងបន្ដទៀតថា «មិនមែនដូចឆ្នាំ២០១៣ទេ ដែលគាត់ (សម រង្ស៉ី) មកដោយមានការលើកលែងទោស ហើយមកចូលរួមបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ចឹងគាត់ចូលមកស្របច្បាប់ប្រជាជនគាត់ទៅទទួលជារឿងធម្មតាអត់មានអីខុស ប៉ុន្ដែលើកនេះគាត់មកមិនមែនក្នុងន័យចឹងទេ គឺខុសគ្នាស្រឡះ។ ឥឡូវយើងចង់បានសន្ដិភាពប៉ុណ្ណឹង ឬចង់បំផ្លាញសន្ដិភាព ចឹងហើយអ្នកណាក៏ដោយធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខនៃរដ្ឋ សន្ដិភាព ស្ថិរភាពនៃរដ្ឋ យើងត្រូវអនុវត្តច្បាប់»។

បើតាមការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង ការបញ្ចេញមតិ ឬការរិះគន់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋអាចមានសិទ្ធិធ្វើបានមិនខុសច្បាប់នោះទេ ប៉ុន្ដែកាលដែលប្រមាថទៅលើអង្គព្រះមហាក្សត្រ គឺផ្ទុយនឹងច្បាប់ស្រុង ព្រោះអង្គព្រះមហាក្សត្រ ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលជាច្បាប់កំពូលរបស់ប្រទេស។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានគូសបញ្ជាក់ថា ការតស៊ូដោយសន្ដិភាព តាមបែបលទ្ធិប្រជាធិបតេយ្យ ក៏មិនខុសច្បាប់នោះដែរ ប៉ុន្ដែការដែលមានបំណង់ដើម្បីបង្កើតកងទ័ព ប្រឆាំងរាជរដ្ឋាភិបាល ប្រឆាំងកងទ័ពរបស់ជាតិ គឺជាដែលមិនច្បាប់មិនអាចលើកលែងឲ្យបាននោះឡើយ។

សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃមកនេះ ជនពាក់ព័ន្ធនឹងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាច្រើននាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ជាបន្តបន្ទាប់អំពីបទ «រួមគំនិតក្បត់»។

ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ មានអ្នកខ្លះបានព្យាយាមរត់គេខ្លួនឆ្លងខេត្ត និងឆ្លងប្រទេស ប៉ុន្តែក៏នៅតែមិនអាចរួចផុតពីការចាប់ខ្លួនផងដែរ។ ចំណែកអ្នកនៅក្រៅប្រទេស ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នឹងធ្វើកិច្ចសហការជាមួយរដ្ឋាភិបាលប្រទេសនោះ ដើម្បីចាប់ខ្លួន។

ទោះជាយ៉ាងនេះក្តីបើតាម អ្នកនាំពាក្យក្រសួងយុត្តិធម៌ បើសិនជាអ្នកពាក់ព័ន្ធក្នុងផែនការរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ណាមួយចូលសារភាព នោះពួកគេនឹងត្រូវបានរួចផុតពីទោសផងដែរ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ មានជនពាក់ព័ន្ធខ្លះក៏បានភ្ញាក់ខ្លួន និងបានចូលសារភាពទោសកំហុស នៅចំពោះមុខសមត្ថកិច្ច ដើម្បីទទួលបានការលើកលែងទោសផងដែរ។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់កម្ពុជា។ ជាមួយនឹងការប្រកាសនេះ លោកបានអំពាវនាវឲ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនដោយមានថវិកាលើកទឹកចិត្តមួយចំនួន ព្រមទាំងអំពាវនាវឲ្យព្រះមហាក្សត្រដាក់រាជ្យថែមទៀតផង៕

https://youtu.be/Z7VCyTIOs3Y

ប្រភព៖ Fresh News

អត្ថបទទាក់ទង