ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសារលិខិតជូនជនរួមជាតិក្នុងឱកាសទិវាជាតិយល់ដឹងអំពីមីន លើកទី២០

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 45
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសារលិខិតជូនជនរួមជាតិក្នុងឱកាសទិវាជាតិយល់ដឹងអំពីមីន លើកទី២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសារលិខិតជូនជនរួមជាតិក្នុងឱកាសទិវាជាតិយល់ដឹងអំពីមីន លើកទី២០

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារលិខិតថ្លែងជូនជនរួមជាតិ ក្នុងឱកាសទិវាជាតិយល់ដឹងអំពីមីន លើកទី២០ ដោយបានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ ជាខួបលើកទី ២០ ទិវាជាតិយល់ដឹងអំពីមីន ដើម្បីរំលឹកប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាជាពិសេសបងប្អូនជនរួមជាតិដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីនសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់ទាំងនោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា គ្រាប់មីនសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោម ដែលជាកេរ្តិ៍ដំណែលបន្សល់ទុកពីសង្គ្រាមឥណ្ឌូចិន និងជម្លោះផ្ទៃក្នុងកម្ពុជា អស់រយៈពេលជាងបីទសវត្សរ៍ មិនត្រឹមតែបង្កសោកនាដកម្មដ៏ធ្ងន់ធ្ងរចំពោះអាយុជីវិត សុខភាព ប្រជាពលរដ្ឋរបស់យើងប៉ុណ្ណោះទេ តែថែមទាំងជាឧបសគ្គ សម្រាប់ការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិទៀតផង។

ជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហា រាំងស្ទះនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសកម្មភាពមីនជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ និងបានបញ្ចូលវិស័យនេះ ជាធាតុមួយដ៏សំខាន់ ក្នុងយុទ្ធសាស្រ្តចតុកោណរបស់ខ្លួន។

សូមអានសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាខាងក្រោម៖

អត្ថបទទាក់ទង