ខ្មែរប៉ុស្ដិ៍ Close

សល់តែ១៣ថ្ងៃទៀតប៉ុណ្ណោះ ករណីភ្នាល់កំរិតថ្នាក់ជាតិរវាងលោក ហ៊ុន សែន និង សម រង្ស៊ី នឹងមកដល់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 38
សល់តែ១៣ថ្ងៃទៀតប៉ុណ្ណោះ ករណីភ្នាល់កំរិតថ្នាក់ជាតិរវាងលោក ហ៊ុន សែន និង សម រង្ស៊ី នឹងមកដល់ សល់តែ១៣ថ្ងៃទៀតប៉ុណ្ណោះ ករណីភ្នាល់កំរិតថ្នាក់ជាតិរវាងលោក ហ៊ុន សែន និង សម រង្ស៊ី នឹងមកដល់

យើងនៅចងចាំយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា បបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា ហើយការភ្នាល់នេះដាក់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ, លោក ហ៊ុន សែន នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលឲ្យចាប់ខ្លួន»។

នៅក្នុងករណីភ្នាល់នេះអង្គភាពព័ត៌មាន Fresh News បានដើរតួជាអ្នកឆ្លងឆ្លើយ និងជាសាក្សីផង។ សូមរំលឹកទៅកាន់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចពីសំណាញ់ច្បាប់ថា បើគិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅសល់រយៈពេលតែ១៣ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពេលកំណត់នៃការភ្នាល់ពោលគឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ដូច្នេះទណ្ឌិត សម រង្ស៊ី គួររៀបចំកក់សំបុត្រយន្តហោះ និងសម្ភារមួយចំនួន ត្រឡប់មកកាន់មាតុភូមិដ៏កំសត់មួយនេះ ដើម្បីត្រៀមដេកគុក តាមកិច្ចសន្យាភ្នាល់ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះបើតាមសម្តីរបស់អ្នកវិភាគ។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ពីលើទីលានវាលស្មៅវាយកូនហ្គោល បានបង្ហោះសារខ្លីមួយ ដោយនិទានពីល្បិចខិលខូចរបស់មិត្តភ័ក្តិ ដែលបានវាយកូនហ្គោលជាមួយ ហើយព្យាយាមគេចខ្លួនមិនគោរពតាមការភ្នាល់។ ខ្លឹមសារបង្ហោះដ៏មានអត្ថន័យនេះ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍សង្គម និងនយោបាយ សន្និដ្ឋានថា ជាការឌឺដងដល់ទណ្ឌិត សម រង្ស៊ី ដែលកំពុងតែភ្នាល់គ្នាជាមួយលោក។ លោក ហ៊ុន សែន បានរំលេចសារយ៉ាងដូច្នេះ «ថ្ងៃនេះវាយកូនគោលទៀតហើយដើម្បីសុខភាពផង និងការកម្សាន្តចុងសប្តាហ៍ផង។ តែថ្ងៃនេះដៃគូរប្រកួត ដែលបានលេងភ្នាល់ជាមួយខ្ញុំ លេងខូចខ្លាំងណាស់ គាត់វាយបាល់ធ្លាក់ទឹកគេមើលឃើញគ្រប់គ្នា គាត់បែរជាដាក់បាល់ថ្មីវាយបន្ត ដោយមិនខ្វល់ពីបាល់ពិន័យសោះ។ ពេលនេះគាត់កំពុងចូលបន្ទប់ទឹក ខ្ញុំរង់ចាំខាងក្រៅ ប៉ុន្តែសង្ស័យថាគាត់មិនព្រមចេញមកទេដឹង ឬគាត់ទម្លាយទ្វារត់ចេញទៅក្រៅ តារាងបាត់ហើយ។ តែទោះយ៉ាងណា ខ្ញុំត្រូវរង់ចាំគាត់រហូតផុតម៉ោងប្រកួតព្រោះគាត់ជាអ្នកបបួលខ្ញុំភ្នាល់ដោយសំដីក្អេងក្អាងទៀតផង។ សុំចេញមកប្រកួតបន្តណាអ្នកខ្លាំង កុំរត់ចោលទីលានប្រកួត»។

ក្នុងសារដែលជាការនិទានរបស់លោក ហ៊ុន សែន បានធ្វើឲ្យគេមើលឃើញថា ជាសារមួយមានចេតនាបញ្ឆិតបញ្ឆៀង និងឌឺដងឲ្យទណ្ឌិត សម រង្ស៉ី។ ទណ្ឌិត សម រង្ស៉ី បានប្រកាសភ្នាល់ជាមួយលោក ហ៊ុន សែន ដោយយកសេរីភាពរបស់លោក កឹម សុខា ជាថ្នូរនឹងការភ្នាល់មួយនេះកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនោះ។ គេក៏មើលឃើញផងដែរថា ទណ្ឌិត សម រង្ស៉ី នឹងមិនគោរពតាមការភ្នាល់នេះឡើយ ព្រោះសណ្តានរបស់ទណ្ឌិតរូបនេះភ័យខ្លាចបំផុត គឺការជាប់គុក។ នៅក្នុងជីវិតនយោបាយរបស់ទណ្ឌិតរូបនេះ ឲ្យតែឮថាមានដីការជាប់គុករត់ចោលស្រុកមិនបង្អង់ជើងនោះទេ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង