លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ផ្ញើសារលិខិតជូនពរលោកសាយ ឈុំ ប្រធានព្រឹទ្ធសភាក្នុងឱកាសខួបកំណើតគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ
លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានផ្ញើសារលិខិតជូនពរចំពោះលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅក្នុងឱកាសខួបកំណើតគម្រប់ ៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ ដោយបានលើកឡើងថា តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្នុងនាមលោកផ្ទាល់និងភរិយា បានសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតក្នុងមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាដែលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាសា្មរតី និងបទពិសោធន៍ចូលរួមចំណែកក្នុងការកសាងប្រទេសជាតិយើងនាពេលកន្លងមក៕
សូមអានសារលិខិតជូនពររបស់លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ខាងក្រោម៖