ខ្មែរប៉ុស្ដិ៍ Close

លោក ឡៅ ម៉ុងហៃ យល់ស្របដូចគ្នាទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍទៅមុខជាលំដាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 29
លោក ឡៅ ម៉ុងហៃ យល់ស្របដូចគ្នាទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍទៅមុខជាលំដាប់ លោក ឡៅ ម៉ុងហៃ យល់ស្របដូចគ្នាទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍទៅមុខជាលំដាប់

ក្នុងពេលថ្មីៗនេះ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានថ្លែងថា លោកមានទស្សនៈយល់ស្របជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសគឺការរីកចម្រើនរបស់រាជធានីភ្នំពេញ ដែលពីមុនត្រូវបានពួកខ្មែរក្រហមបោះបង់ចោល និងបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។

លោក ឡៅ ម៉ុងហៃ ក៏បានបញ្ជាក់បន្ថែមថា ការជម្លៀសមនុស្សទាំងបង្ខំចេញពីទីក្រុងភ្នំពេញ និងទីក្រុងដទៃទៀត នៅពេលនោះគឺដោយសារតែអសមត្ថភាពរបស់ខ្មែរក្រហម ក្នុងការគ្រប់គ្រងមនុស្សទាំងនោះដែលត្រូវបានមើលឃើញថា ជាសត្រូវរបស់ពួកគេ ដូច្នេះបំណងរបស់ពួកគេគឺបំផ្លាញសត្រូវរបស់ពួកគេ ដោយសមាសភាពកុម្មុយនីស្តនិយមរបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក រួមជាមួយនឹងរូបថតមួយចំនួនដែលក្នុងនោះ លោកបានបង្ហាញនូវរូប១សន្លឹកសខ្មៅ ដែលបានបង្ហាញពីទិដ្ឋភាពមួយផ្នែកនៃទីក្រុងភ្នំពេញ ដែលត្រូវបានបំផ្លាញ និងបោះបង់ចោលដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត កាលពីឆ្នាំ ១៩៧៥-១៩៧៩។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្រោយពីកម្ពុជាមានសន្តិភាពពេញលេញជាង២០ឆ្នាំមកនេះ ទីក្រុងភ្នំពេញត្រូវបានអភិវឌ្ឍឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។ បន្ថែមពីនេះ លោកក៏បានរំលឹកជាថ្មីម្តងទៀតថា យើងត្រូវរួមគ្នាថែរក្សា ការពារសន្តិភាពឱ្យខានតែបាន ដើម្បីកុំឱ្យប្រទេសជាតិវិលធ្លាក់ទៅក្នុងភ្នក់ភ្លើងនៃសង្រ្គាម និងការបំភ្លិចបំផ្លាញសារជាថ្មីម្តងទៀតដូចពីអតីតកាលផងដែរ៕