ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាត់ចោលឯកសារក្លែងក្លាយ អំពីផែនការកាត់បន្ថយក្រសួងរបស់រាជរដ្ឋាភិបាល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាត់ចោលឯកសារក្លែងក្លាយ អំពីផែនការកាត់បន្ថយក្រសួងរបស់រាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាត់ចោលឯកសារក្លែងក្លាយ អំពីផែនការកាត់បន្ថយក្រសួងរបស់រាជរដ្ឋាភិបាល

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានទាត់ចោលនូវឯកសារក្លែងក្លាយមួយ ដែលបានចែកចាយលើបណ្តាញទំនាក់ទំនងសង្គមថា រាជរដ្ឋាភិបាល មានផែនការកាត់បន្ថយក្រសួងទាំងអស់ មកត្រឹមចំនួន១៦ក្រសួង ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថា ការបង្កើតឯកសារក្លែងក្លាយនេះជាផែនការដ៏អាក្រក់របស់ជនទុច្ចរិត ដែលមានបំណងចង់បំផ្លាញទំនុកចិត្តលើប្រព័ន្ធការងាររបស់រាជរដ្ឋាភិបាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ តាមរយៈ​បទ​សម្ភាសជាមួយ​ Fresh News បាន​បញ្ជាក់​ដូច្នេះថា «ឯកសារនេះ គឺជាឯកសារក្លែងក្លាយសុទ្ធសាធ និងជាផែនការដ៏អាក្រក់មួយ​ ដើម្បីបំផ្លាញទំនុកចិត្តលើមន្រ្តី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​ ដូច្នេះសូមប្រកាសទាត់ចោលទាំងស្រុងនូវឯកសារក្លែងមួយនេះ»។

សូមជំរាបផងដែរថា ឯកសារក្លែងមួយ​ ត្រូវបានឃើញគេចែកចាយតៗគ្នា​ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និង Telegram កាលម្សិលមិញ និងថ្ងៃនេះ ហើយឯកសារក្លែងក្លាយនេះក៏ត្រូវបានគេបង្កើតឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងវេទិកាជួបជាមួយកម្មករ នៅខេត្តកំពត បានប្រកាសថា នៅថ្ងៃខាងមុខការិយាល័យ ឬមន្ទីររបស់ក្រសួងមួយចំនួន​ នៅតាមស្រុកនឹងត្រូវលុបចោល គឺទុកតែការិយាល័យប្រតិបត្តិការកងទ័ព នគរបាល សុខាភិបាល អប់រំ និងរៀបចំដែនដីតែប៉ុណ្ណោះ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយលើការចំណាយថវិកាជាតិ៕

អត្ថបទទាក់ទង