សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា នឹងចុះពិនិត្យសុខភាព ព្យាបាលជម្ងឺដល់កម្មករនិយោជិត និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ
សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា នឹងសហការជាមួយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ព្រមទាំងអាជ្ញាធរខេត្តកំពង់ស្ពឺ ដើម្បីចុះពិនិត្យសុខភាព ព្យាបាលជម្ងឺ និងចែកថ្នាំដោយឥតគិតថ្លៃជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៧ព្រឹកតទៅ នៅសាលាបឋមសិក្សាអង្គខ្មៅ ដែលស្ថិតនៅភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។ នេះបើតាមការជូនដំណឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សោម អូន។
សេចក្តីជូនដំណឹងមានដូចខាងក្រោមនេះ៖