ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកនឹងចេញបទបញ្ជាកម្ទេចចោលកម្លាំងណាក៏ដោយដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 26
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកនឹងចេញបទបញ្ជាកម្ទេចចោលកម្លាំងណាក៏ដោយដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា លោកនឹងចេញបទបញ្ជាកម្ទេចចោលកម្លាំងណាក៏ដោយដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សា្លប់មនុស្សបួន ប្រាំនាក់ ប្រសើរជាងស្លាប់មនុស្សរាប់ម៉ឺន រាប់សែន រាប់លានដូចរយៈពេលកន្លងទៅ។ លោកបានបន្តថា លោកមិនខ្លាចនឹងការចេញបទបញ្ជាឱ្យកម្ទេចចោលនូវរាល់កម្លាំងណាក៏ដោយ ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលចេញពីការបោះឆ្នោតនោះទេ។ លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបគម្រប់២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលពិធីនេះប្រារព្ធធ្វើនៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ដោយភាពម៉ឺងម៉ាត់ថា កុំចាំបាច់រង់ចាំបទបញ្ជា បើឃើញថាមានសកម្មភាពណាមួយផ្ទុយនឹងច្បាប់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ មានគោលដៅបំផ្លាញរដ្ឋ ផ្តួលរដ្ឋដែលវាមិនស្របទៅតាមច្បាប់ ទៅតាមរដ្ឋធម្មនុញ្ញ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចេញធ្វើសកម្មភាពបង្រ្កាបឱ្យទាន់ពេលវេលា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពទាំងបីប្រភេទ បញ្ជាការដ្ឋានថ្នាក់ភូមិភាគ កងពលធំ កងពលតូច និងអង្គភាពទាំងអស់ ត្រូវក្តាប់ឱ្យជាប់នូវតួនាទីក្នុងឋានៈជាអ្នកការពាររដ្ឋអធិបតេយ្យ ជាអ្នកការពាររដ្ឋដែលចេញពីការបោះឆ្នោត មិនអនុញ្ញាតឱ្យអ្នកណាមួយព្រហើន ហើយប្រមាថដល់រដ្ឋ និងធ្វើសកម្មភាពបំផ្លាញរដ្ឋ បំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សង្គមនោះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញនូវក្តីសង្ឃឹមថា អ្វីដេលលោកបានមានប្រសាសន៍ទាំងអស់ខាងលើនេះនឹងមិនមែនជាការគំរាមកំហែងដល់អ្នកណាទាំងអស់ ប៉ុន្តែជាការពង្រឹងសមត្ថភាពកងទ័ពដើម្បីធានាថាប្រទេសកម្ពុជា គ្មានអំពើភេរវកម្ម និងគ្មានសកម្មភាពបដិវត្តន៍ពណ៌ដើម្បីដណ្តើមអំណាចក្រៅក្របខណ្ឌច្បាប់នោះឡើយ៕

អត្ថបទទាក់ទង