ខ្មែរប៉ុស្ដិ៍ Close

រូប​ថតមួយ​សន្លឹក​របស់​លោក សម រង្ស៊ី បង្ហាញ​នូវ​ភាព​ល្ងង់ខ្លៅអស់សាច់​!

ដោយ៖ ប៉ែន វិភាគ ​​ | ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 89
រូប​ថតមួយ​សន្លឹក​របស់​លោក សម រង្ស៊ី បង្ហាញ​នូវ​ភាព​ល្ងង់ខ្លៅអស់សាច់​! រូប​ថតមួយ​សន្លឹក​របស់​លោក សម រង្ស៊ី បង្ហាញ​នូវ​ភាព​ល្ងង់ខ្លៅ!

អ្នក​នយោបាយ​មួយ​រូប​ លោក សម រង្ស៊ី  ​ដែល​មាន​ឈាម​ជ័រជាកូនរបស់​លោក សម សារី​ (ជន​ក្បត់​ជាតិ​) បាន​ដើរតាម​គន្លង​ក្បត់​ជាតិ​ដូច​ឪពុក​ខ្លួន​ គឺស្គាល់​តែ​ភាព​បរាជ័យ​ផ្ទួន​ៗក្នុង​មួយ​ជីវិត​នយោបាយ ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក្នុង​ដំ​ណាក់​កាល​ចុង​ក្រោយនេះ លោក សម រង្ស៊ី រងនូវបាបកម្មឲ្យផល ត្រូវយីអ៊ុន​ដាក់ អារ័ក្សជាន់​ និងថែម​ទាំង​ជួប​គ្រោះ​ជាប់រហូត​ បន្ទាប់​ពី​រលត់​រលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ គឺកំពុងប្រឈមមុខនឹង​ទោសទណ្ឌវ័ណ្ឌក​​​ដោះ​ស្រាយ​មិន​រួច​ទៀតផង។

ដូច​ពាក្យ​គេតែង​ដំ​ណាល​ថា បើ​ក្រយ៉ៅវាថោក គឺថោក​មួយ​ជីវិត។ ម៉្យាង​វិញ​ទៀត ការ​សេព​គប់​ក៏យ៉ាង​ដូច្នោះដែរ​ បើ​ចាប់ដៃ​គូប៉ះ​ចំ​អាស៊យ គឺវានឹង​នាំ​អន្តរាយ​ដល់​ខ្លួន​ឯង ខណៈដែល​ សម រង្ស៊ី ជាមនុស្សដែល​មាន​រាសីអាប់​ស្រាប់​ផងនោះ ។ ដៃគូស៊យ គឺសំ​ដៅលើ លោក កឹម សុខា ជាអ្នក​នយោបាយស្ទើរភ្លើង ឆោតល្ងង់ ហើយ​អ្នក​ទាំង​ពីរ កឹម សុខា និង​ សម រង្ស៊ី គិត​តែពីស្រេក​ឃ្លាន​ចង់​បាន​អំ​ណាចដោយ​មិន​ខំ​ប្រឹង​កសាង​គុណ​សម្បត្តិអ្វី​បន្តិចសោះ​ ដើម្បី​ជាតិ​មាតុភូមិ ផ្ទុយទៅ​វិញ​បង្កបង្កើតតែគំ​និត​ញុះញង់ អុចអាល ដុត​បញ្ឆេះ​កំ​ហឹង​ជាតិសាសន៍​ បង្ក​ចលាចលសង្គម​ ដើម្បី​ដណ្តើម​អំ​ណាច​ក្រៅរង្វង់​ច្បាប់ បំ​ពាន​គោល​ការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស  និង​ការ​ចង់ផ្តួល​រំ​លំ​រដ្ឋអំ​ណាច​ស្រប​ច្បាប់ ដោយពួកគេមិន​ធ្វើ​ឡើង​តាមការបោះ​ឆ្នោត ទី​បំ​ផុត ដួល​រលំ​ខ្លួន​ឯង និង​បក្សទាំង​មូលត្រូវ​រលំ​រលាយ​អស់​ពី​ទឹក​ដី​កម្ពុជា​។ បច្ចុប្បន្ន អតីតបក្សសង្គ្រោះ​ជាតិ​ ប្រៀប​បាន​នឹង​ខ្មោច ឬសាកសព ហើយ​សកម្មភាព​របស់​ថ្នាក់​ដឹកនាំ​បក្សចំ​នួន​១១៨រូប​នោះ​ទៀតសោត​ ក៏ប្រឈម​នឹង​ផ្លូវ​ច្បាប់គ្រប់​ពេល​វេលា ប្រសិន​ពួក​គេនៅ​តែ​ចិញ្ចឹម​ចិត្ត​បំ​ផ្លាញ​ស្ថិរភាព​សង្គម​ ដែល​កំ​ពុង​ស្ថិត​នៅ​ក្រោមអំ​ណាច​របស់​លោក ហ៊ុន សែន​។

ភាព​បរាជ័យ​នេះ គឺពិត​ជា​​កើត​ចេញ​ពី​ធាតុផ្សំ​ដែល​មិន​អាច​ខ្វះ​បាន​ជុំ​វិញ​​ចរិត​លក្ខណៈនៃ​ជន​ទាំង​ពីរ គឺ​ លោក សម រង្ស៊ី​ និង​លោក កឹម សុខា ដែល​ធ្វើ​នយោបាយ​ទុច្ចរិត ក្បត់ឆន្ទៈរាស្ត្រ និង​ថែម​ទាំង​ធ្វើ​ស្រែលើខ្នងរាស្ត្រ បោកសកម្មជន​ជើង​ក្រោម​ប្រើដើម្បី​តែមហិច្ឆតាបក្ខពួក​ខ្លួន ឬក៏អាច​និយាយមួយ​បែប​ទៀត​ថា​ ទេវតាបរាមុខ ពួក​ជន​ និង​ក្រុម​បក្ស​ដែល​បំ​ពាន​ពាក្យ​សម្បថ​មុខអង្គរ។

សូម​អ្នក​នយោបាយ​ខ្មែរគ្រប់​ជំ​នាន់ ត្រូវ​ចង​ចាំ​ទុក គឺ​កុំ​ស្បថ​បំ​ពាន​បារមី វត្ថុស័ក្តិ​សិទ្ធ ជាពិសេសវិញ្ញាណក្ខ័ន្ធរបស់​បុព្វ​បុរសដែល​ជា​ម្ចាស់​ទឹក​ដីកម្ពុជា​ ដែល​បុព្វ​បុរសទាំង​អស់​នោះ​សុទ្ធតែមាន​ប្រវត្តិតស៊ូ ដើម្បី​ការពារ​ទឹក​ដី និង​កសាង​កេរ្តិ៍ឈ្មោះល្បី​ខ្ទរខ្ទា ហើយបាន​បន្សល់​ទុកនូវ​ភាព​ល្បីរន្ទឺនោះតមកសម្រាប់ជនានុជន​ជំ​នាន់​ក្រោយ​គោរព​ កោតក្រែង​។ វីរបុរសរបស់កម្ពុជា មិន​មែន​កើត​ចេញ​ពី​ការ​ពូកែញុះ​ញង់ បង្ក​ចលាចល និង​ប៉ុន​ប៉ង​នាំ​សង្គ្រាម​ជា​ថ្មី​មកឲ្យ​ខ្មែរឈឺចាប់​ខ្លោចផ្សាទៀត​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​អតី​តថ្នាក់​ដឹកនាំ​បក្សសង្គ្រោះ​ជាតិ​ប្រមាថដល់​តម្លៃពិត​របស់​បុព្វ​បុរសកម្ពុជា​ និង​មិន​ត្រឹម​តែមិន​ចូល​រួម​ថែរក្សាសន្តិភាព នាំ​ភាព​សុខសាន្ត​ជូន​ពលរដ្ឋ​ខ្មែរប៉ុណ្ណោះ​ទេ ថែម​ទាំង​ស្ម័គ្រចិត្តលក់ខួរ​ក្បាល​បំ​រើបរទេស យកយុទ្ធសាស្ត្រ យុទ្ធវិធី​ពី​ប្រទេស​លោក​ខាងលិចមក​អនុវត្ត​នៅកម្ពុជា​ថែម​ទៀត។

នេះចាត់​ទុកថា ជាមហាភ័ព្វ​សំ​ណាង​ធំ​ណាស់សម្រាប់ពលរដ្ឋកម្ពុជា ដែល​បាន​រួច​ផុត​ពី​ភាព​វឹក​វរចលាចលសង្គម​ ដោយសារ​តែ​វិធាន​ការក្តៅ​របស់​លោក ហ៊ុន សែន ទប់​ស្កាត់បាន​ទាន់​ពេល​វេលា គឺបំបាក់​ឥទ្ធិពលបរទេសនិយមរបស់ក្រុម​ប្រឆាំង តាម​រយៈវិធាន​ការ​ផ្លូវ​ច្បាប់ កុំ​អី​នៅ​ពេល​នេះ ខ្មែរកំពុង​រង​គ្រោះក្នុង​ទឹក​ភ្នែក និង​ទុក្ខវេទនាយ៉ាង​ណា​ទៅ? បទពិសោធនៅ​បណ្តាប្រទេសមួយ​ចំ​នួន​បាន​និង​កំ​ពុង​ដោះ​ស្រាយ​មិន​ចេញ​នៅ​ឡើយទេ ដោយសារ​ការស្រេក​ឃ្លាន​អំ​ណាច និង​អនុវត្ត​ផែន​ការ ប្តូរ ៗៗ ។ ប៉ុន្តែ សព្វ​ថ្ងៃពិត​ជា​ផ្លាស់ប្តូរមែន គឺបណ្តាប្រទេសទាំង​នោះ បាន​ប្តូរពី​ភាព​សប្បាយរីករាយ មក​ទុក្ខវេទនា ព្រាត់ប្រាសនិរាស្ត្រ ឈឺចាប់​ខ្លោចផ្សា បាន​ប្តូរពី​ប្រទេសអភិវឌ្ឍរីកចម្រើន មក​អគារបាក់​បែក ឃើញតែគំនរផេះផង់ ទីរហោស្ថានដោយ​សារគ្រប់​ផ្លោង។ មនុស្សមាន​កាយសម្បទាពេញ​លេញ មក​ជាជន​ពិកា( នេះ​ហើយជាគោល​បំ​ណងដ៏ពិសិដ្ឋដែល​លោក សម រង្ស៊ី  និង​លោក កឹម សុខា ដែលតែង​តែ​នឹក​ស្រមៃចង់​បានសម្រាប់ផែន​ការផ្លាស់ប្តូររបស់ពួកគាត់នៅកម្ពុជា​)។

ពេល​នេះ យើង​ខ្ញុំ​សូម​អរគុណសម្តេច​ ហ៊ុន សែន​ ដោយស្មោះ និង​សូម​ដឹងគុណ​អស់មួយជីវិតរកអ្វី​ប្រៀប​ផ្ទឹម​មិន​បាន​ឲ្យស័ក្តិសមទៅ​នឹង​ការ​តស៊ូ លះ​បង់របស់​សម្តេច និង​យុទ្ធមិត្តរួម​អាវុធ ក៏ដូចជាថ្នាក់ដឹកនាំ​ និង​សមាជិក​អ្នក​គាំ​ទ្របក្សប្រជាជនកម្ពុជា​ជាច្រើន​រូប​ទៀត ដែល​បាន​រំ​ដោះជីវិត​ខ្មែរចេញ​ពី​របបបនប្រល័យ​ពូជសាសន៍ប៉ុល ពត ហើយចុងក្រោយ​នេះ បាន​រំ​ដោះ​ខ្មែរចេញ​ពី​មនោគមវិជ្ជាដ៏ឆ្កួត​លីលារបស់ទណ្ឌិត សម រង្ស៊ី​និង​ លោក កឹម សុខា ធ្វើ​ឲ្យ​ពលរដ្ឋខ្មែរបាន​សុខ និង​កំពុង​រស់​នៅ​ជាមួយសន្តិភាព​នេះដ៏យូរអង្វែង​ទៅ​មុខទៀត។

សន្តិភាព​យើង​មាន​ហើយ ប៉ុន្តែអ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​ ហើយ​ស្តាយ​ជាទី​បំ​ផុតនោះ គឺស្តាយកូន​ជន​ក្បត់ជាតិ ដែល​កើតមកជាខ្មែរដែរ តែមិន​ព្រម​ភ្ញាក់កំណើត មិន​ព្រម​ដឹង​កំ​ហុស មិន​ព្រម​កែខ្លួន បែរជាពួក​គេនៅ​ចិញ្ចឹម​ចិត្ត​បំ​ផ្លាញ​កម្ពុជា​ម្តង​ហើយម្តង​ទៀតតាមរយៈរបស់ដែល​ហៅថា ចលនាសង្គ្រោះ​ជាតិ តាម​របៀប​ពួក​ក្រុម​ឧទ្ទាម ឬក្រុម​ជន​ភេរវកម្ម។ ត្រង់​ន័យ​នេះ យើង​ខ្ញុំ​សូម​ប្រកាសជំ​ហរគាំទ្រនូវ​រាល់វិធាន​ការ​ផ្លូវ​ច្បាប់ដ៏តឹង​រឹង​បំ​ផុតរបស់​រាជ​រដ្ឋាភិបាល គឺត្រូវ​តែ​អនុវត្តឲ្យ​ធ្ងន់​ធ្ងរទៅ​លើជន​ទាំង​ឡាយ​ណា​ដែល​បៀតបៀន​ភាព​សុខសាន្តរបស់​ពលរដ្ឋ​ខ្មែរ សូម​ឲ្យ​វិនាសខ្ចាត់ខ្ចាយ និង​ទទួល​ទោសឲ្យសមនឹង​ទង្វើ​ដែលពួក​គេបាន​ប្រព្រឹត្ត។

មុន​នឹង​បញ្ចប់ ខ្ញុំ​សូម​ទាញ​អារម្មណ៍មិត្តអ្នក​អាន មកមើលរូប​ថត សម រង្ស៊ី កូន​ជន​ក្បត់ជាតិមួយ​សន្លឹក​នេះ សម្រាប់​ឲ្យ​ខ្មែរចងចាំ​ទុកថា បើ​គ្រាន់​តែហូប​ពងមាន់ក៏ជន​នេះល្ងង់ខ្លៅ ដប់គត់ដែរ តើជន​នេះ សមនឹង​ដឹកនាំប្រទេសកម្ពុជាដែរឬទេ? ចុះ​បញ្ញាវន្តខ្មែរ និង​ប្រជាពលរដ្ឋសាមញ្ញជាទូទៅ សុខចិត្តឲ្យ​កូន​ជន​ក្បត់​ជាតិ​រូប​នេះ ធ្វើ​ជាមនុស្សគម្រូបាន​ទេ បើគាត់មាន​តែមហិច្ឆតា ស្រេក​ឃ្លាន​តែអំ​ណាចរហូតឡប់​សតិអស់​ទៅ​ហើយបែបនេះ? តើ​អស់​លោកអ្នក​សុខចិត្ត​ឲ្យជន​ឡប់សតិ សម រង្ស៊ី ​កាន់​ចង្កួត​កម្ពុជាទៅ​រក​មាត់​ជ្រោះមរណៈដែរឬទេ?

ល្ម​ម​ដល់​ពេល​ដែល​អ្នក​ធ្លាប់​ដើរតាម គាំ​ទ្រចេះ​ប្រើ​ខួរក្បាលឲ្យឆ្លាត​វៃ ពិចារណាដោយ​ហេតុ​ផលឲ្យច្បាស់​លាស់ កុំ​លង់នឹង​ការប្រឆាំងដ៏​ងងឹតងងុល រហូតដល់​ថ្នាក់​បណ្តែតបណ្តោយឲ្យមនុស្សឆ្កួតឡប់សតិ​អូសទាញ​បាន​ឲ្យសោះ​។ សូម​គិតពី​អនាគតដ៏វែង​ឆ្ងាយរបស់អស់លោកអ្នក ក្នុង​ន័យថា បើចង់បាន​អនាគតល្អ គឺត្រូវ​ខំ​ប្រឹង​ធ្វើ​ការងារ រកទទួលទាន កុំចាញ់​ឧបាយកលគេអូសទាញឲ្យចូលរួម​ក្នុង​សកម្មភាព​ខុសច្បាប់ឲ្យសោះ ផ្ទុយទៅ​វិញ​ត្រូវ​ចូលរួម​ថែរក្សាសុខសន្តិភាពនេះ​ឲ្យបាន​យូរអង្វែង គឺក្នុង​ន័យថា មិន​ដែល​ប្រទេសជាតិមាន​សង្គ្រាម​យើងគ្រប់​គ្នា​បាន​សុខនោះ​ទេ៕

ដោយ៖ ប៉ែន វិភាគ​

រូប​ថតមួយ​សន្លឹក​របស់​លោក សម រង្ស៊ី បង្ហាញ​នូវ​ភាព​ល្ងង់ខ្លៅ!
រូប​ថតមួយ​សន្លឹក​របស់​លោក សម រង្ស៊ី បង្ហាញ​នូវ​ភាព​ល្ងង់ខ្លៅ!

 

 

 

អត្ថបទទាក់ទង