ខ្មែរប៉ុស្ដិ៍ Close

លោក ទៀ បាញ់ ដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44
លោក ទៀ បាញ់ ដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ លោក ទៀ បាញ់ ដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប និងភរិយា បានដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារីដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង អាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅវិមានសព។

ការអញ្ជើញគោរពវិញ្ញាណក្ខន្ធនេះ ដើមី្បរំឮកនូវគោរពដឹងគុណចំពោះវីរៈយុទ្ធជន យុទ្ធនារី និងអ្នកសេ្នហាជាតិ ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង អាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទោះបីរយៈពេល ៤០ឆ្នាំបានកន្លងទៅហើយនោះក៏ពិតមែន តែនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានអត្ថន័យដ៏ធំធេង សម្រាប់ប្រជាជាតិ ខ្មែរគ្រប់ជំនាន់ ក៏ដូចមនុស្សជាតិដែលស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោក៕

អត្ថបទទាក់ទង