ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តេជ្ញាកសាងអភិវឌ្ឍជាតិ ដើម្បីបន្សល់នូវស្នាដៃទុក ដល់យុវជនជំនាន់ក្រោយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តេជ្ញាកសាងអភិវឌ្ឍជាតិ ដើម្បីបន្សល់នូវស្នាដៃទុក ដល់យុវជនជំនាន់ក្រោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តេជ្ញាកសាងអភិវឌ្ឍជាតិ ដើម្បីបន្សល់នូវស្នាដៃទុក ដល់យុវជនជំនាន់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា យើងត្រូវប្រឹងប្រែងរួមគ្នាបន្សល់នូវស្នាដៃទុកដល់យុវជនជំនាន់ក្រោយ ដូចបុព្វបុរសរបស់យើង បានបន្សល់ទុកនូវប្រាង្គប្រាសាទរាប់មិនអស់សម្រាប់យើង។ លោកបន្តថា ប៉ុន្តែ ប៉ុល ពត បានបន្សល់ទុកឱ្យយើង នូវផលវិបាករាប់មិនអស់នោះទេ ដែលយើងត្រូវតែប្រឹងប្រែងកសាងឡើងវិញ។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ដែលជំនួបនេះធ្វើឡើងនៅ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បើគ្មានការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០ទេនោះ កម្ពុជានឹងមានការរីកចម្រើន តែការធ្វើរដ្ឋប្រហារនេះ ធ្វើឱ្យកម្ពុជាខ្ទេចខ្ទីអស់។ លោកបានបន្តថា ក្រោយថ្ងៃរំដោះ ៧មករា នៅពេលដែលលោកចូលមកដល់ទីក្រុងភ្នំពេញ មិនដឹងថាត្រូវកសាងអ្វីខ្លះនោះទេ ដែលទីក្រុងមួយនេះ គឺគ្មានមនុស្សនៅទាល់តែសោះ ដែលជាការលំបាកបំផុត ប៉ុន្តែនៅពេលនេះកម្ពុជាយើងមានប្រជាជនក្នុងរង្វង់ ១៦លាននាក់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រទេសខ្លះគេមានសន្តិភាព គេមិនដែលជួបរបបប្រល័យពូជសាសន៍ដូចយើងទេ ក៏ប៉ុន្តែកម្រិតនៃការអភិវឌ្ឍរបស់គេ នៅទាបជាងយើងនៅឡើយ ឬក៏ស្ថិតនៅក្នុងស្ថានភាពជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបដូចយើងដែរ៕

អត្ថបទទាក់ទង