ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ទោះពួកជ្រុលនិយមមួយចំនួនព្យាយាមបំផ្លិចបំផ្លាញការអភិវឌ្ឍនៅកម្ពុជា ក៏យើងនៅតែជម្នះធ្វើឱ្យប្រទេសរបស់យើងបន្តរីកចម្រើន!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 46
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ទោះពួកជ្រុលនិយមមួយចំនួនព្យាយាមបំផ្លិចបំផ្លាញការអភិវឌ្ឍនៅកម្ពុជា ក៏យើងនៅតែជម្នះធ្វើឱ្យប្រទេសរបស់យើងបន្តរីកចម្រើន! លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ទោះពួកជ្រុលនិយមមួយចំនួនព្យាយាមបំផ្លិចបំផ្លាញការអភិវឌ្ឍនៅកម្ពុជា ក៏យើងនៅតែជម្នះធ្វើឱ្យប្រទេសរបស់យើងបន្តរីកចម្រើន!

ប្រទេសកម្ពុជាទើបតែទទួលបានសុខសន្តិភាព និងការអភិវឌ្ឍពេញលេញរយៈពេល ២០ឆ្នាំតែប៉ុណ្ណោះ គិតចាប់ពីការបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជានាឆ្នាំ១៩៩៨។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ទោះបីកម្ពុជាទទួលបានការការអភិវឌ្ឍយ៉ាងលឿនក្នុងអំឡុងពេល២០ឆ្នាំនេះក៏ដោយ ប៉ុន្តែបានទទួលរងការបំផ្លិចបំផ្លាញ រំខានយាយីឥតឈប់ឈរពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន «យើងទើបតែធ្វើខួបទី២០ នៃនយោបាយឈ្នះ-ឈ្នះ យើងទើបតែមានពេល ២០ឆ្នាំក្នុងការកសាងប្រទេសឡើងវិញជាមួយនឹងការបំផ្លិចបំផ្លាញជាបន្តនៃពួកក្រុមជ្រុលនិយមមួយចំនួន ដែលដើរទៅប្រាប់បរទេស កុំផ្តល់ជំនួយ កុំមកវិនិយោគ កុំឱ្យទិញទំនិញពីកម្ពុជា ក៏ប៉ុន្តែយើងនៅតែជម្នះធ្វើឱ្យប្រទេសរបស់យើងបន្តរីកចម្រើន»។

លោក ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តតាកែវ។

លោកនាយករដ្ឋមន្ត្រី បានបន្តថាទោះបីប្រទេសយើងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុតពីរបបប្រល័យពូជន៍សាសន៍ ប៉ុល ពត ក៏សន្ទុះនៃការអភិវឌ្ឍមានល្បឿនលឿនជាង ឬក៏ស្មើប្រទេសដែលគ្មានរបបដ៏យង់ឃ្នងនេះ «៤០ឆ្នាំក្រោយ យើងសង្កេតឃើញអ្វីខ្លះពីថ្ងៃរំដោះ ៧មករា ប្រទេសខ្លះ គេមានសន្តិភាព គេអត់មានរបបប្រល័យពូជសាសន៍នោះទេ ក៏ប៉ុន្តែកម្រិតនៃការអភិវឌ្ឍរបស់គេនៅទាបជាងយើង ឬក៏ស្ថិតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាបដូចយើងដែរ»៕

អត្ថបទទាក់ទង